ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិម្នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ នៅខេត្តកំពត?

ខេត្តកំពត៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិម្នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពតចាប់ខ្លួន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំស្នាមមេដៃ និងឯកសារសាធារណៈ។

យោងតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ បេង រ៉ាវ័យ ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុងបូកគោ ខេត្តកំពត។

ក្រោយការឃាត់ខ្លួន តំណាងអយ្យការអមសាលាដំបូងខេត្តកំពតបានចោទប្រកាន់ជនសង្ស័យពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

បន្ទាប់មក ចៅក្រមស៊ើបសួរបានសម្រេចបញ្ជូនជនសង្ស័យទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់អាជ្ញាធរខេត្តកំពតថា ការចាប់ខ្លួននេះជាការបង្កើនសម្ពាធលើគណបក្ស ខណៈសកម្មជន និងថ្នាក់ដឹកនាំគណបក្សត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។

គណបក្សកម្លាំងជាតិបានលើកឡើងថា សកម្មភាពទាំងនេះធ្វើឱ្យមានការយល់ឃើញថា គណបក្សកំពុងក្លាយជាគោលដៅនៃការធ្វើទុក្ខបុកម្នេញ ហើយបានចាត់ទុកស្ថានភាពនេះថាជាការផ្គើននឹងសហគមន៍អន្តរជាតិ ស្របពេលកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអន្តរជាតិ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម