យោងតាមប្រភពស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស-ប្រមុខរដ្ឋវៀតណាម នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់នៃបក្ស-រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកចូលរួមសម័យកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង ដែលនឹងប្រារព្ធទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ទូ ឡឹម អគ្គលេខាបក្សកុម្មុនីស្តវៀតណាម-ប្រមុខរដ្ឋវៀតណាម គឺជាឥរស្សជនកំពូលនយោបាយមួយរូបដែលត្រូវបានព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៃកម្ពុជា ក្នុងចំណោមប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសនិយាយភាសាភាសាបារាំង និងអង្គការអន្តរជាតិជាច្រើនទៀត។ មកទល់នឹងពេលនេះវៀតណាម គឺជាសមាជិកសកម្មមួយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងចំណោមរដ្ឋ និងរដ្ឋាភិបាលចំនួន ៨៨ នៃអង្គការនេះ (សមាជិកពេញសិទ្ធ ៥៤, សមាជិកត្រៀម ៧, និងសមាជិកសង្កេតការណ៍ ២៧)។


ប្រទេសវៀតណាម បានដើរតួនាទីយ៉ាងសកម្មក្នុងឋានៈជាសមាជិកពេញសិទ្ធនៃអង្គការណ៍នេះ។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សកម្មពីមួយថ្ងៃទៅមួយថ្ងៃដែលប្រមូលផ្តុំសំខាន់ទៅលើទិសដៅលើវិស័យសំខាន់ៗចំនួន៤ រួមមានគឺ១/លើកកម្ពស់ភាសាបារាំង និងភាពចម្រុះផ្នែកវប្បធម៌, ទី២/លើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ទី៣/គាំទ្រការអប់រំ បណ្តុះបណ្តាលកម្រិតឧត្តម និងស្រាវជ្រាវ និងទី៤/អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធានាបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុរជាបានជួបឯកឧត្តមតូ ឡឹម អគ្គលេខាធិការបក្សប្រមុខរដ្ឋវៀតណាម ក្នុងសម័យប្រជុំហ្រ្វង់កូហ្វនីលើកទី១៩នៅប្រទេសឆ្នាំ២០២៤
អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OES)ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ប្រជាពលរដ្ឋលើពិភពលោក ១២០០ លាននាក់ ពោលនៃ១៦ភាគរយនៃប្រជាពលរដ្ឋពិភពលោកប្រើប្រាស់ភាសាបារាំងជាផ្លូវការណ៍ ហើយក្រុមប្រទេសនិយាយភាសាបារាំងបង្កើតបានផលិតផលសង្គមសរុប ១៦,៥ភាគរយ នៃផលិតផលសង្គមលើពិភពលោកយើង។
សម័យប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំង បានប្រព្រឹត្តិឡើងដំបូងនៅឆ្នាំ១៩៨៦ ហើយចាប់តាំងពីនោះមកគេបានប្រារព្ធសម័យប្រជុំកំពូលហ្វ្រង់កូហ្វូនី ២ឆ្នាំម្តងៗយ៉ាងទៀតទាត់ ប្រទេសចំនួន៣២ ដែលជាសមាជិកហ្វ្រង់កូហ្វូនី បានប្រើប្រាស់ភាសាបារាំងជាផ្លូវការ។

ប្រទេសវៀតណាម បានចូលរួមនៅក្នុងស្ថាប័នសហប្រតិបត្តិការ វប្បធម៌ បច្ចេកទេស (ACCT) ជាអង្គការដើមដំបូងរបស់ OIF ឆ្នាំ ១៩៧៩ ចាប់តាំងពីពេលនោះ ប្រទេសវៀតណាមជាមួយប្រទេសននិយាយភាសាបារាំងកាន់តែអភិវឌ្ឍន៍ និងកែលម្អ។
សូមបញ្ជាក់ថា នៅមុនឆ្នាំ ១៩៧៩ ប្រទេសភាគច្រើនដែលជាសមាជិកនៃហ្វ្រង់កូហ្វូនី សុទ្ធតែបានប្រកាសគាំទ្រការតស៊ូដើម្បីឯករាជ្យ និងបង្រួបបង្រួមជាតិក្នុងសតវត្សន៍ទី២០ និង ចាត់ទុកវៀតណាមជានិមិត្តរូបនៃការតស៊ូ និងឯករាជ្យជាតិក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ ក្នុងឋានៈជាសមាជិកផ្លូវការដ៏សកម្មរបស់ហ្វ្រង់កូហ្វូនី ជាពិសេសក្នុងខណៈពេលដែលវៀតណាមត្រូវបានគេហ៊ុំព័ទ្ធ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចមុនឆ្នាំ១៩៩០ វៀតណាមទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន និងមានតម្លៃពីបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ទាំងទុនបច្ចេកទេស និងគុណភាពធនធានមនុស្ស។
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំចាត់ចែងនយោបាយការបរទេសយ៉ាងប៉ិនប្រសប់ ឈ្លាសវៃពីសំណាក់បក្សកុម្មុនីស្តវៀតណាម បានអនុវត្តនូវនយោបាយការបរទេសក្នុងឋានៈជាសមាជិកហ្វ្រង់កូហ្វូនី ដើម្បីធ្វើទំនាក់ទំនងទ្វេភាគីឱ្យបានល្អជាមួយនឹងសមាជិកហ្វ្រង់កូហ្វូនី ដែលជាប្រទេសអភិវឌ្ឍន៍ដទៃទៀត មានបារាំង និងកាណាដាជាដើម ក្នុងនោះវៀតណាមក៏បានបន្តសហការ និងទំនាក់ទំនងមិត្តភក្តិជាមួយសមាជិកប្រទេសនិយាយភាសាបារាំងនៅទ្វីបអាហ្វ្រិកទៀតផង។

ចំណុចដ៏គួរឱ្យគត់សម្គាល់ពិសេសមួយនោះគឺ វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៧ កាលពីឆ្នាំ១៩៩៧ នៃរដ្ឋធានីហាណូយ។ សហគមន៍និយាយភាសាបារាំងបានថ្លែងនូវការកោតសរសើរថា វៀតណាមដែលជាប្រទេសទី១នៅទ្វីបអាស៊ីទទួលធ្វើជាម្ចាស់ផ្ទះហ្វ្រង់កូហ្វូនីនោះ បានរៀបចំសម័យប្រជុំនេះបានជោគជ័យ និងទទួលបានផ្លែផ្កា បង្កើនសាមគ្គីភាពក្នុងចំណោមសមាជិកប្រទេសនិយាយភាសាបារាំងបានយ៉ាងល្អប្រពៃថ្លៃថ្លា។
វៀតណាម ជានិច្ចកាលបានខិតខំប្រឹងប្រែងទំនាក់ទំនង និងសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនិយាយភាសាបារាំង ជាសមាជិកសកម្មដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសហគមន៍នេះ ព្រមទាំងបានបំពេញនូវតួនាទីជាស្នូលនៃចលនាប្រទេសនិយាយភាសាបារាំងនៅតំបន់អាស៊ីបាស៊ីហ្វិកទៀតផង។ សហគមន៍និយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី បានមើលឃើញថា វៀតណាមបានដើរតួនាទីយ៉ាងសកម្មដោយមានគំនិតផ្តើមយ៉ាងច្រើនក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងបង្កើនកិច្ចសន្ទនានៃប្រទេសសមាជិកហ្វ្រង់កូហ្វូនី។ ជាសាក្ខីភាព មេដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម តែងតែបានចូលរួមយ៉ាងសកម្មនៅសម័យប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនោះស្តែងចេញឱ្យឃើញថា វៀតណាមបានចាត់ទុកកិច្ចសហប្រតិបត្តិការនៅក្នុងហ្វ្រង់កូហ្វូនីជាកិច្ចការដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
ការដែលវៀតណាម សម្រេចបានយ៉ាងជោគជ័យសម័យប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី៧ នៅទីក្រុងហាណូយ សបញ្ជាក់ឱ្យឃើញថា វៀតណាម បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងប្រព័ន្ធនយោបាយ ក្នុងការលើកកម្ពស់កិច្ចសហការសេដ្ឋកិច្ច វប្បធម៌ និងភាសាក្រុមប្រទេស (OEF)។
សព្វថ្ងៃនេះ អាស្រ័យដោយវៀតណាមបានចូលរួមយ៉ាងសកម្ម និងគ្រប់វេទិកាជាអទិភាពនៃក្រុមប្រទេស (OIF) ដោយរាប់ចាប់ផ្តើមគំនិតកិច្ចសហប្រតបត្តិការ ជាមួយកំនែទម្រង់រដ្ឋបាល វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយនៅក្រុមប្រទេសដែលមានការអភិវឌ្ឍន៍ ជាស្នូលក្នុងចំណោម OIF វៀតណាមមានសម្លេងផ្តួចផ្តើម គូសវាសនយោបាយ និងដាក់ឱ្យអនុវត្តកិច្ចសហការនៃក្រុមប្រទេស OIF ។

ទន្ទឹមនឹងនោះដែរ ដោយសារភាពសកម្ម មោះមុត ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាសមាជិកផ្លូវការលេចធ្លោរនៃក្រុមប្រទេស OIF ជាច្រើនដង វៀតណាមត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងតួនាទីថ្នាក់ដឹកនាំ ដូចជាប្រធានក្រុមប្រឹក្សាអចិន្ត្រៃយ៍នៅឆ្នាំ១៩៩៦ ប្រធានសន្និសិទ្ធថ្នាក់រដ្ឋមន្ត្រី cms ប្រធានសម័យប្រជុំកំពូល (១៩៩៧-១៩៩៨) អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ និងរដ្ឋបាលនៃ CPS ២អាណត្តិ (២០០៩-២០១១ និង ២០១១-២០១៣) ប្រធានគណៈកម្មការសហប្រតិបត្តិការនៃ CPS (២០១៣-២០១៧ និង ២០១៧-២០២១)។
ជាងនេះទៅទៀត វៀតណាមបានចូលរួមស្ទើរតែទាំងអស់នៅក្នុងមហាសន្និបាតនៃសម្ព័ន្ធសភានិយាយភាសាបារាំង APS និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនាក្របខណ្ឌមហាសន្និបាតសភានិយាយភាសាបារាំង។ វៀតណាម ត្រូវបានផ្តល់ការជឿទុកចិត្តពីសមាជិកសភានិយាយភាសាបារាំង ដោយបោះឆ្នោតជ្រើសតាំងជាអនុប្រធានក្រុមសភានិយាយភាសាបារាំងនាអាណត្តិ (២០០៧-២០០៩), (២០០៩-២០១១), (២០១៣-២០១៥) និង ធានារ៉ាប់រងជាប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃប្រទេសនិយាយភាសាបារាំង។
ក្នុងដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់លោកស្រី Eleonore Caroit រដ្ឋមន្ត្រីទទួលបន្ទុកនិយាយភាសាបារាំង ដៃគូអន្តរជាតិ និងអនិកជនបារាំងទៅកាន់ប្រទេស វៀតណាម កាលពីសប្តាហ៍ទី៣ ខែតុលា កន្លងមក លោកស្រីបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុងហាណូយថា លោកស្រីសប្បាយរីករាយ ដោយបានធ្វើទស្សនៈកិច្ចនៅវៀតណាម ក្រោយពេលលោកស្រីបានជួបជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស-ប្រមុខរដ្ឋវៀតណាម ពេលដែលឯកឧត្តមអញ្ជើញទស្សនៈកិច្ចផ្លូវការណ៍នៅបារាំង ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីបានសម្តែងការកោតសរសើរថា វៀតណាមបានបំពេញតួនាទីយ៉ាងសកម្ម និងល្អប្រសើរក្នុងឋានៈជាក្រុមប្រទេសហ្វ្រង់កូហ្វូនី។ លោកស្រីបានឱ្យដឹងទៀតថា ប្រទេសបារាំងជាបិតាស្ថាបនិកក្រុមប្រទេសកំពុងធ្វើសហប្រតិបត្តិការលើវិស័យនានា គមនាគមន៍ ផ្លូវដែក សុខាភិបាល ថាមពល បច្ចេកវិទ្យាជាន់ខ្ពស់ និងបរិស្ថាន។
ចំពោះដំណើរឆ្ពោះទៅកាន់សម័យប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រព្រឹត្តិនៅកម្ពុជា នឹងធ្វើនៅពាក់កណ្តាលខែវិច្ឆិកានេះ លោកស្រីបានចាត់ទុកថា នោះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលត្រឡប់មកកាន់ប្រទេសអាស៊ីអាគ្នេយ៍ឡើងវិញ ក្រោយរយៈពេល២៩ឆ្នាំ ដែលសម័យប្រជុំកំពូលហ្វ្រង់កូហ្វូនី បានរៀបចំធ្វើនៅប្រទេសវៀតណាម នៅទីក្រុងហាណូយ ឆ្នាំ១៩៥៧។ លោកស្រីសង្កត់ធ្ងន់ថា វៀតណាមដើរតួនាទីយ៉ាងសកម្មតភ្ជាប់នៃអង្គការ OIF។
លោកស្រីអះអាងថា ក្នុងទិដ្ឋភាពដែលភូមិសាស្ត្រនយោបាយប្រែប្រួលពិបាកប៉ាន់ស្មានទុកជាមុន OIF ជាវេទិកាពហុនិយមមមួយធ្វើសកម្មភាព ជម្រុញ និង ពង្រឹងសន្តិភាព សន្ទនា និងកិច្ចសហប្រតបត្តិការសេដ្ឋកិច្ច ដែលក្រុមប្រទេស OIF ត្រូវប្រកាន់យកដើម្បីវឌ្ឍនៈភាព សេដ្ឋកិច្ចសង្គម វិបុលភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេស OIF។
សូមគោរពជូនពរគណប្រតិភូជាន់ខ្ពស់ បក្ស រដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស-ប្រមុខរដ្ឋវៀតណាម ព្រមទាំងគណប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ដែលជាភ្ញៀវអញ្ជើញរបស់ព្រះមហាក្សត្រ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មកកាន់សម័យប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ទឹកដីអង្គរដ៏បវរ អច្ឆរិយ ប្របកដោយស្នាមញញឹមរស់រាយរាក់ទាក់ទទួលភ្ញៀវ សូមប្រកបដោយសេចក្តីសុខចម្រើន សប្បាយរីករាយ និងទទួលបានមហាជោគជ័យក្នុងមហាសាមគ្គីភាពនៃក្រុមគ្រួសារហ្វ្រង់កូហ្វូនី៕ដោយ៖ ខៀវ កូឡា (CEN)




