សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជំនួបកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម ផល កាហ្គាមេ ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។
ជំនួបកំពូលនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។រក្សាសិទ្ធិដោយ សុទ្ធលី













