ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនប្រមាណ ១០នាក់ ដាក់ញត្តិទៅស្ថានទូតបារាំង ស្នើឱ្យ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ជួយអន្តរាគមន៍ឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា !!

ភ្នំពេញ៖ យុវជនមួយក្រុមប្រមាណ ១០នាក់ រួមមានព្រះសង្ឃ សិស្ស និងនិស្សិត បានជួបជុំគ្នាដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អន្តរាគមន៍ដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលថៃ ឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។

យុវជនដែលហៅខ្លួនឯងថា ជាសកម្មជនប្រឆាំងនឹងការឈ្លានពានរបស់ថៃ បានលើកឡើងថា សំណើនេះផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលប្រទេសបារាំងជាសហប្រធាន ព្រមទាំងឯកសារច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការកំណត់ព្រំដែនកម្ពុជា-សៀម រួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ពួកគេសង្ឃឹមថា ប្រធានាធិបតីបារាំងនឹងប្រើប្រាស់តួនាទី និងឥទ្ធិពលរបស់ខ្លួន ដើម្បីជួយជំរុញឱ្យមានដំណោះស្រាយចំពោះបញ្ហាព្រំដែន និងធានាឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម