ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនអតីតចាងហ្វាងសារព័ត៌មាន CHR online TV ដែលក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ធ្វើសកម្មភាព បង្កបញ្ហាក្នុងសង្គម

កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់ អតីតចាងហ្វាងកាសែត ដែលក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ធ្វើសកម្មភាព បង្កបញ្ហាក្នុងសង្គម រំខានប៉ះពាល់ការលក់ដូរប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញកាលពីពេលថ្មីៗនេះ ។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះសួន ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ដើរ live ផ្សព្វផ្សាយព័ត៌មានរំខានប៉ះពាល់ការលក់ដូរ ប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញ កាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៦ វេលា ម៉ោង ២១:៣០ទី ចំណុចកើតហេតុ ភូមិ ៩ ផ្លូវ៦៣ កែងផ្លូវលេខ ១៧៤សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង ក្រោយពីបុគ្គលនេះ និងបក្ខពួកមួយចំនួន បានអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ដែលមានកាយវិការនិងពាក្យសំដីមិនសមរម្យ ហើយចុះថត(live)ផ្សាយផ្ទាល់ព័ត៌មាននៅខណ្ឌដូនពេញបង្កជម្លោះពាក្យសំដីជាមួយប្រជាពលរដ្ឋលក់ដូរចិញ្ចឹមជីវិត នៅចំណុចខាងលើ បង្កឲ្យរងការរិះគន់ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមចំពោះបុគ្គលឈ្មោះ សួន ចំរើននិងបក្ខពួករបស់ខ្លួន។ខណៈដែលរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ក៏បានប្រកាសក្នុងផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ផ្សព្វផ្សាយឲ្យដឹងថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ដោយម្ចាស់អង្គភាពបានបំពាន​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅពេលថ្មីៗ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ទង្វើ​​ និង​សកម្មភាព​របស់​អតីតអ្នក​សារព័ត៌មានរូបនេះ​ ឬក្រុមណាមួយ​ដែលយក​វិជ្ជាជីវៈសារព័ត៌មាន​ធ្វើជាអាជីវកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួនផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា ​ត្រូវមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញ កំពុងសាកសួរចាត់ការបន្តតាមនីតិវិធី ៕រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម