ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើករថយន្តដឹកសិស្សសាលាប៊ែលធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ ត្រូវសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

សាលាដំបូងខេត្តកណ្តាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ២៦១៩ អ.ក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ទាក់ទិនទៅនឹងករណី គ្រោះថ្នាក់ចរាចរណ៍ ដែល មានជនត្រូវចោទចំនួន ០២នាក់ ១. ឈ្មោះ ម៉ែន ធារិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ច ស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់ និងដោយគ្មានបណ្ណ បើកបរ ប្រព្រឹត្តនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៣ កថាខណ្ឌទី២ ចំណុច ក និង គ និងមាត្រា៨៥ កថាខណ្ឌទី២ ចំណុច ក និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង ២. ជនមិនស្គាល់ (អ្នកបើកបរម៉ូតូរត់គេចខ្លួន) ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និង ស្លាប់អ្នកដទៃច្រើននាក់ និងបទ រត់គេចខ្លួន ប្រព្រឹត្តនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា៨៥ កថាខណ្ឌទី២ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ព្រមទាំងបានធ្វើ កិច្ចពិភាក្សាដេញដោលដោយបានពិចារណាអំពីមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ន ដូចមានចែងនៅក្នុង មាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ រួចរាល់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេច ឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ម៉ែន ធារិត នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្ត ការស៊ើបសួរតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម