ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចយកឡានស៊េរីទំនើបនឹងអ្នកបើកបរមានទាំងអង្គរក្ស បើកបុកប៉ះកង់បីហើយមិនចុះដោះស្រាយ យកមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ករណីអ្នកជិះរថយន្តស៊េរីទំនើប​ តំលៃរាប់មុឺនដុល្លារ តែគ្មានទំនួលខុសត្រូវ​ បុកប៉ះកង់បីហើយមិនចុះដោះស្រាយ បែរជាហៅគ្នីគ្នាយករថយន្តមួយគ្រឿងទៀត មករំដោះចេញ​អស់ គ្មានខ្វល់ពីអ្នករងគ្រោះ​ ប្រហែលអ្នកមានអំណាចធំណាស់ហើយមើល​ទៅ ព្រោះមានទាំងអង្គរក្សថែមទៀត​ផង ។ ហេតុការណ៍នេះកើតឡើងនៅក្នុង បរិវេណតំបន់អភិវឌ្ឍន៍បឹងកក់​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ២០២៦នេះ ។
បន្ទាប់ពីទទួលបានព័ត៍មាននេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ២០២៦នេះ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយផ្នែកជំនាញធ្វើការស្រាវជ្រាវ និងបានទាក់ទងយកឡាននឹងអ្នកបើកបរ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ កំពុងរង់ចាំម្ចាស់កង់បីដើម្បីចូលមកដោះស្រាយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
,

ចូលមើលព័ត៌មានថ្មីៗបន្ថែម