ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរកម្ពុជាចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង ២៥.០០០នាក់ ក្នុងរយៈពេល១០ខែ!

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ២៥.៣៦០នាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ១៦,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបរិមាណគ្រឿងញៀនសរុបដែលរឹបអូសបានមានការថយចុះ។

យោងតាមរបាយការណ៍ របស់ មន្ទីរគ្រឿងញៀន បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ២៥.៣៦០នាក់ កើនឡើងពីចំនួន ២១.៨០០នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានជនបរទេសចំនួន ១.២៤៨នាក់ មកពី ២៥សញ្ជាតិផ្សេងៗគ្នា។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យសរុប ៤៨,៣ភាគរយ ត្រូវបានចាត់ទុកជាអ្នកជួញដូរ ផលិត រក្សាទុក ឬដឹកជញ្ជូនគ្រឿងញៀន ខណៈ ៥១,៧ភាគរយទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាប និងរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៤,២៦តោន ព្រមទាំងកញ្ឆាក្រៀមចំនួន ៥៣៧គីឡូក្រាម។

បរិមាណគ្រឿងញៀនដែលរឹបអូសបាននេះ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនចំនួន ៥,៤៨តោន។

ចំណែកឯ កញ្ឆាក្រៀមមានការកើនឡើងពី ៥១៦គីឡូក្រាម ទៅ ៥៣៧គីឡូក្រាម។

តួលេខនេះបង្ហាញថា ចំនួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២៦ មានការកើនឡើង ប៉ុន្តែបរិមាណគ្រឿងញៀនសរុបដែលរឹបអូសបានមានការថយចុះ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម