ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកវ័យ ៦២ឆ្នាំ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីសម្លាប់កូនប្រុសបង្កើតនៅខេត្តឧត្តរមានជ័យ ខណៈមូលហេតុនៅមិនទាន់ត្រូវបានបញ្ជាក់

ខេត្តឧត្តរមានជ័យ៖
កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនបុរសម្នាក់វ័យ ៦២ឆ្នាំ ម្នាក់ជាប់ ពាក់ព័ន្ធករណីឃាតកម្មលើកូនប្រុសបង្កើតរបស់ខ្លួនវ័យ ២៥ឆ្នាំ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា មូលហេតុដែលឈានដល់ការសម្លាប់នេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

យោងតាមសេចក្ដីរាយការណ៍របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា:
ជនសង្ស័យម្នាក់ ឈ្មោះ រឿន រី ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចំណែកឯ ជនរងគ្រោះឈ្មោះ រី រ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយលោកវរសេនីយ៍ទោ យ៉ាន វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកត្រពាំងប្រាសាទ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធកែច្នៃចំនួន ៣ដើម និងគ្រាប់ចំនួន ៤គ្រាប់។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម