ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំ​លាំ​ងនគរបាលស្រុកគងពិសីបង្ក្រាប​ក្មេ​ងទំនើង​ ២​ក្រុមដែលបានដេ​ញ​វាយគ្នា

ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​ និងការយកចិត្ដទុកដាក់ពីជំនាញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.​ស. ២៥៧០ត្រូវ​នឹ​ង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កំ​លាំ​ងអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដឹកនាំដោយលោកវរសេ​នី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរ​បាលស្រុកបានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌ​សហការបង្ក្រាប​ក្មេ​ងទំនើង​ ២​ក្រុមដែលបានដេ​ញ​វាយគ្នាកាល​ពីថ្ងៃទី​១៤​ខែ​សីហាឆ្នាំ​២០២៦ នៅ​លើផ្លូវជាតិលេខ៣​ គីឡូម៉ែត្រ​២៨​ ផ្សារព្រៃទទឹង ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្អែកតាមប្រភពបណ្ដាញសង្គមហ្វេសបុក (ឈ្មោះសិតកញ្ញា)​ មានក្មេ​ងទំ​នើ​ង ២ក្រុមចំនួន៨នាក់បានធ្វើ​សក​ម្មភាពដេញវាយគ្នាទៅវិញទៅ​មក។

ជាក់ស្ដែងសមត្ថកិច្ចនគរបាល​បានស្រាវជ្រាវឃាត់ខ្លួនបានចំនួន​៤​នា​ក់​÷​ (១)ឈ្មោះ តេង តួ ភេទប្រុសអា​យុ២០ឆ្នាំនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន​(២)ឈ្មោះ ម៉ៅ តុលា ភេទប្រុសអាយុ២២​ឆ្នាំនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់​ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិ​ព្វាន​ (៣)ឈ្មោះ ឈុន ឡេង ភេទប្រុ​សអាយុ១៥ឆ្នាំនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន​(៤)ឈ្មោះ រ៉ន សារាម ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិដើមសេក ឃុំជ័យជោគ ស្រុកបូរីជលសា ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន​។ ចំពោះ ១ក្រុមទៀតដែលមានបក្សពួកចំនួន៤នាក់បានរត់គេចខ្លួនកំពុងបន្ដស្រាវជ្រាវ​ តំរុយសមត្ថកិច្ចក្ដាប់បា​នអស់ហេីយ​។ ជន​សង្ស័​យទាំង៤នាក់ត្រូវបានឃាត់ខ្លួនប​ញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសា​កសួរ​និងកសា​ងសំ​ណុំរឿងចាត់ការតាមនិតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី