ក្នុងឱកាសចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមាស MESCO GOLD អូរយ៉ាដាវ រតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី មានប្រសាសន៍ថា ក្នុងរយៈពេលជិត១ឆ្នាំនេះផលិតមាសបានជាង ៣០ គីឡូក្រាម។
ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចុះពិនិត្យឈ្វេងយល់ក្រុមហ៊ុនរុករករ៉ែមាស MESCO GOLD មានទីតាំងនៅ ស្រុកអូរយ៉ាដាវ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និលោកជំទាវ នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦បានដឹកនាំមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូរយ៉ាដាវ ចុះពិនិត្យស្វែងយល់ក្រុមហ៊ុនរុករករ៉ែមាស MESCO GOLD មានទីតាំងស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។បើតាមការធ្វើបទបង្ហាញ របស់តំណាងក្រុមហ៊ុនបានអោយដឹងថា ទំហ៊ំផ្ទៃដីរុករករ៉ែមាស មាន ១២គីឡូម៉ែត្រការ៉េ។បច្ចុប្បន្ន ដំណើរការផលិតកម្មរ៉ែមាសកំពុងជីករុករកលើផ្ទៃដី ១គីឡូម៉ែត្រការ៉េ មាន៣រណ្តៅ កំពុងដំណើរការ ហើយ រណ្តៅទី៣ ទទួល បានរ៉ែមាសច្រើនជាងគេ។ ក្នុងរយៈពេលជិត១ឆ្នាំនេះក្រុមហ៊ុនផលិតមាសបានជាង ៣០ គីឡូក្រាម។ក្រុមហ៊ុនមានកម្មករ សរុប ១៣៤នាក់ មកពីឥណ្ឌា២២នាក់ ខ្មែរ ១១២នាក់។ ជាធម្យម ប្រាក់ខែរបស់កម្មករជាង៣០០ដុល្លារ ហើយ ទាបបំផុត ២៥០ទៅ២៧០ដុល្លា។ កម្មករទាំងអស់មានប័ណ្ណ បសស គ្រប់គ្នា ។ចំពោះ ការចម្រាញ់កន្លងមកគឺផ្តោតតែលើរ៉ែមាសទេ តែបើ រុករកឃើញរ៉ែផ្សេងៗ ក្រុមហ៊ុននិងសិក្សាបន្តទៀត ករណី រុករកឃើញ ក្រុមហ៊ុននឹងរាយការណ៍ទៅក្រសួងរ៉ែ និងថាមពល៕រក្សាសិទ្ធដោយ៖សុទ្ធលី














