Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំ ប៉ុណ្ណាដែត ចេញច្រៀងជាមួយ ភរិយា បន្ទាប់ពីលេចឭជីវភាពចុះខ្សោយ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ពេលដែលគេបានឃើញ វត្តមានលោក ឃុំ ប៉ុណ្ណាដែត និង យក់ ឋិតរដ្ឋា ចាប់ដៃគូគ្នា ឡើងច្រៀងក្នុងកម្មវិធី«តន្ត្រីស្រុកស្រែ»។ អ្នកទាំង២ បានចូលរួមថតទុក កម្មវិធីខាងលើដោយ ញញឹមញញែម ដាក់គ្នាពេលសម្តែង។ គេដឹងថា លោកដែតកម្របង្ហាញមុខបែបនេះ ច្រើនឆ្នាំហើយ ការផ្តល់តួនាទីជាតារាចម្រៀងឡើងវិញនេះ ស្របពេលមហាជនដឹងថា អ្នកទាំងពីកំពុងជួបវិបត្តិសេដ្ឋកិច្ខ។

ចំណងស្នេហាយក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត រក្សាបានជាង១៦ឆ្នាំទៅហើយក្រោយតារាទាំងពីរ បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៦ ដែលពេលនេះពួកគេទទួលបានចំណងដៃកូន៣នាក់(ស្រី១)ហើយរដ្ឋា ថានាងគ្មានគម្រោងយកកូនថែមនោះទេ ព្រោះថាការសម្រាលកូនទាំង៣លើកនាងវះកាត់ទាំង៣ដង ហេតុនេះ ហើយធ្វើឲ្យនាងមានសុខភាពមិនសូវល្អពិសេសគឺខ្សោយបេះដូង។ រដ្ឋាបាននិយាយបន្ថែមខ្លះៗថា ស្វាមីនាង លោកឃុំ ប៉ុណ្ណាដែត បានព្រមឡើងច្រៀង បែបនេះ ក៏ព្រោះតាមការសំណូមពរហើយ កន្លងមកគាត់ធ្លាប់លើកឡើងថា នៅតែស្រឡាញ់សិល្បៈ មិនចោល ដោយមានពេលវេលា ឆ្លៀតពេលមកច្រៀងមួយៗ ដូចដែលបង្ហាញពេលនេះ។ ម្យ៉ាងអ្នកគាំទ្រ នៅតែចង់ឲ្យយើងទាំង២ចាប់ដៃគូគ្នាច្រៀងលើវេទិកា ទើបពួកយើងធ្វើតាមតម្រូវចិត្តអ្នកគាំទ្រ។ រដ្ឋាមិនទាន់ដឹងថា ស្វាមី បន្តបង្ហាញវត្តមាន លើឆាកផ្សេងបន្តបន្ទាប់ឬយ៉ាងណា ដោយរង់ចាំការយល់ឃើញពីលោកដែត ប៉ុណ្ណោះ។

អ្នកនាងយក់ ថិតរដ្ឋា និងស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត កំពុងតែជូបបញ្ហាដុនដាប ជីវភាពជាខ្លាំងនារយៈពេលចុងក្រោយនេះ ក្រោយប្ដីប្រពន្ធតារា១គូនេះបានចំណាយលុយពីការលក់ទ្រព្យស្ទើរតែ អស់ពីខ្លួន ដើម្បីតតាំងជាមួយអ្នកជំនួញម្នាក់ ដែលមានខ្នងក្រាស។ ប៉ុន្ដែរដ្ឋា តាំងចិត្តថានាងមិនចុះចាញ់ ជាមួយ គូទំនាស់ជាដាច់ខាត បើទោះជាត្រូវខ្ចីបុលលុយកាក់ពីគេ មកតទល់គ្នាក៏ដោយ គឺត្រូវតែស៊ូឲ្យដល់ទីបញ្ចប់តែម្ដង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×