Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គួច ចំរើន​ ព្រមានម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់ អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ និងរថយន្តដឹកថ្មគ្រប់ប្រភេទ នៅតាមដងផ្លូវ មាត់ទន្លេនៃសង្កាត់តាខ្មៅ បើមានជ្រុះប្រឡាក់ថ្នល់បន្តទៀតនៅពេលណា គឺបិទអាជីវកម្មជាស្ថាពរ

អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន​នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២៦ បានចេញលិខិតជម្រាបជូនម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់ អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ និងរថយន្តដឹកថ្មគ្រប់ប្រភេទ នៅតាមដងផ្លូវ មាត់ទន្លេនៃសង្កាត់តាខ្មៅរហូតដល់វត្តឈូងលៀបនៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវលាងសំអាតថ្នល់ឱ្យរួចរាល់ស្អាតជាប្រចាំ ចាប់ពីថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៦តទៅ ហើយបើមានជ្រុះប្រឡាក់ថ្នល់បន្តទៀតនៅពេលណា គឺបិទអាជីវកម្មជាស្ថាពរនៅពេលនោះ។

រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតជម្រាបជូនលោក វង្ស គួយគី, លោក លឹម នរិន្ទវិជ្ជា, លោក ឡាំ ផេង, លោក ឡាំង មួយ, លោក លឹម សេងទី, លោក ជាវ ហ៊ឹម, លោក ឈឹម បារាំង, លោក ចេង វេងលាង, លោក ហង្ស បូរិន, លោក លីម សុខហេង, លោក ប៊ុត សំណាង, លោក ស៊ឹម ហ៊ាង, លោក ណុប ប៊ុនរ៉ា, លោក សុទ្ធ យូរី, លោក ស៊ុត សំណាង, លោកស្រី ម៉េង សោភា, លោកស្រី ឡាំ សុគន្ធា, និងលោកស្រី ស្រួយ សុភាព ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់ អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ និងរថយន្តដឹកថ្មគ្រប់ប្រភេទ នៅតាមដងផ្លូវ មាត់ទន្លេនៃសង្កាត់តាខ្មៅរហូតដល់វត្តឈូងលៀបនៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្តាលសូមជម្រាបជូន លោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់ អាជីវករខ្សាច់ ថ្ម ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ និងរថយន្តដឹកថ្មគ្រប់ប្រភេទជ្រាបថា បច្ចុប្បន្នឃើញមានការ ទុកដាក់ខ្សាច់ ថ្ម និងការដឹកជញ្ជូននៅមានភាពមិនប្រក្រតីជាច្រើនខុសពីការណែនាំកន្លងមក ការទុកដាក់ និងដឹកជញ្ជូននៅមានជ្រុះខ្សាច់ ថ្មលើដងផ្លូវ ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ បង្កគ្រោះថ្នាក់ ផ្សេងៗ បាត់បង់នូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យនៅក្នុងមូលដ្ឋាន យ៉ាងធ្ងន់ធ្ងរ។ ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យ សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់ និងប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖

១.លាងសំអាតថ្នល់ឱ្យរួចរាល់ស្អាតជាប្រចាំ ចាប់ពីថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៦តទៅ

២.បើមានជ្រុះប្រឡាក់ថ្នល់បន្តទៀតនៅពេលណា គឺបិទអាជីវកម្មជាស្ថាពរនៅពេលនោះ។

អាស្រ័យហេតុនេះ សូមលោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រថយន្ត ដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្មគ្រប់ប្រភេទជ្រាប និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×