Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា ឡើងសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើរឿងក្តីដែលបានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងភ្នំពេញ

ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក កឹម សុខា អតីតអ្នកនយោបាយខ្មែរ ក្នុងបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានឡើងសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើរឿងក្តីរបស់លោក ដែលបានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងភ្នំពេញ។

សូមបញ្ជាក់ថា ក្រោយពីបើក​សវនាការ​ពិភាក្សា​ដេញដោល​ចំនួន​៦៦លើក ចាប់ពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០២០ រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣ លោក កឹ​ម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ផ្តន្ទាទោស​លើ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ២៧ឆ្នាំ ពី​បទ​​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ឬ​បទ​ឃុ​បឃិ​ត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេសប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​ក​ន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​៤៣៩ និង​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្ម​ភាព​នយោបាយ​ផ្សេង​ទៀត តាម​បញ្ញត្តិ​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ដាក់​ជនជាប់ចោទ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២៧ ឆ្នាំ លោក កឹ​ម សុខា តាមរយៈ​មេធាវី​ការពារ​ក្តី​របស់ខ្លួន បានសម្រេចប្តឹង​ឧទ្ធរណ៍​ជំទាស់ទៅនឹងការសម្រេចនេះ។ ​គិត​ចាប់តាំងពី​ឆ្នាំ​២០២៤មក សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើក​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ចំនួន​ជាង​១០លើក។ តែ​ស្ថិត​នៅ​ដំណាក់កាល​នៃ​ការ​ចេញ​សេចក្តីសន្និដ្ឋាន​រឿងសាលា​ឧទ្ធរណ៍​ភ្នំពេញ​ បាន​លើក​ពេល​ជា​ច្រើន​លើក និង​ផ្អាក​រាប់​ខែ​មក​ហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×