Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី ម៉ារីណា គ្មានផែនការ ប្តឹងអតីតស្វាមី ក្នុងរឿងលួចគ្រឿងអលង្ការ

ភ្នំពេញ ៖ មកទល់ពេលនេះ តារាសាច់ស លី ម៉ារីណា បានព្យាយាម ប្រមូលអារម្មណ៍ឲ្យលក់រកស៊ី និង ខំសម្តែងឡើងវិញ ក្រោយស្នេហាបែកបាក់ជាមួយ ស្វាមីជាអាណិកជននៅអាមេរិក។ អ្នកនាង ពេលបាក់បែកដំបូងបាន បង្កនូវរឿងរ៉ាវ ហែកហួរគួរ ចំពោះចរិកស្វាមីនាង ដែលធ្វើទង្វើមិនសមជា មេគ្រួសារ។ រីឯមហាជន ក៏ភ្ញាក់ផ្អើលណាស់ដែរ ក្រោយពេលធ្លាយរឿង រង្គោះរង្គើ ប្តីប្រពន្ឋមួយគូនេះ ដែលតែងតែល្អូកល្អិន។

លី ម៉ារីណា បានប្រាប់កាលពីល្ងាចថ្ងៃទី២០មិថុនា ថានាងគ្មានផែនការណ៍ប្ដឹង អតីត ប្ដីកលោកសាត ចាន់ថន ដែលនាងចោទថាបានលួចគ្រឿងអលង្ការ មាសនិងពេជ្រពីនាង អស់ពីខ្លួននោះទេទៅតុលាការឲ្យចាត់ការឡើយ។ ប៉ុន្ដែនាងអះអាងថា អ្វីដែលនាងថា លោក ចាន់ថន បានលួចទ្រព្យរបស់នាង អស់នោះគឺជាការពិត១០០% គ្មានការសម្ដែងណាមួយនៅលើបណ្ដាញសង្គមដើម្បី ឲ្យគេចាប់អារម្មណ៍នោះទេ។ តែចំណុចដែលនាងមិនប្ដឹង អតីតប្ដីទៅតុលាការព្រោះនាងមិនចង់ហែកហួរគ្នា តែនាងថាមានការតូចចិត្តដែលតាំងពីចាប់ដៃគ្នាជា មួយលោក ចាន់ថន រយៈពេលជិត១០ឆ្នាំ អតីតស្វាមីមិនដែលមានទំនួលខុសត្រូវក្នុងការបំ ពេញតួនាទីជាប្ដី និងឪពុកគេ ម្ដងណាឡើយ។ តែនាងថាមូលហេតុដែលនាងមិនដាក់ពាក្យប្ដឹងទៅលោក ចាន់ថន នោះមិនមែននាងមាន សញ្ញាចង់ផ្សះផ្សារឬត្រូវរ៉ូវគ្នាជាមួយប្ដីចាស់វិញគឺអត់មានទេ តែនាងចង់ឲ្យអតីតប្ដីគិតឡើងវិញថា បានធ្វើទង្វើរយ៉ាងណាខ្លះមកលើរូប នាង។ តារាកូន១រូបនេះ បាននិយាយស្ទើរតែស្រក់ទឹកភ្នែកនៅចំពោះអ្នកសារព័ត៌មានផងថានាង ខំប្រឹងធ្វើការទាំងសិល្បៈ និងរកស៊ីលក់Online ដែលពេលខ្លះមិនហ៊ានទាំងឈឺដើម្បីរកលុយទំនុក បម្រុងគ្រួសារ និងកូនរៀនសូត្រ តែបែជាលោកចាន់ ថន លួចយកទ្រព្យរបស់នាងទៅអស់បែបនេះ ទៅវិញ។

ថ្វីត្បិតតែលី ម៉ារីណា ថាអ្វីដែលនាងនិយាយគឺសុទ្ធតែជាពាក្យ ពិតទាំងអស់គ្មានកាឡៃក្ដី ប៉ុន្ដែនៅក្នុងលិខិត១ របស់លោកសាត ចាន់ថន ក្រោយម៉ារីណាបកអាក្រាតថាលោកលួច ទ្រព្យពីនាងនោះលោកបានសរសេរនៅ ថ្ងៃទី១៦ខែឧសភា ដោយសង្កត់ថាមិនបានយកទ្រព្យ ពីម៉ារីណា ដូចការចោទប្រកាន់ របស់នាងឡើយ។ អ្វីដែលលោកចាន់ថន ដាក់សំណួរទៅអតីតភរិយានោះថាហេតុអ្វីបាន ជាពេលនេះនាងចង់លែងលះជាមួយលោក?

ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក លោក សាត ចាន់ថន កាលពីថ្ងៃទី ២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជិត១០ឆ្នាំនេះអ្នកទាំងពីរ ទទួលបានកូនប្រុស១ឈ្មោះសាត ថៃសាន់ ។ នេះគឺជាការបរាជ័យស្នេហ៍ជាលើកទី២ បន្ទាប់ពីម៉ារីណា បានចែកផ្លូវគ្នាជាមួយអតីតប្ដីនាងលោកទឹត ថាវរិទ្ធ ដែលពេលនេះក្លាយ ទៅជាប្ដីរបស់នៅ សុនិតា ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×