ភ្នំពេញ ៖ តារាចម្រៀងអ្នក ពេជ្រ សោភា បានប្រើពាក្យឌឺដងជាការឆ្លើយតបទៅលើស្ត្រីម្នាក់ដែលបានរិះគន់នាងពេលស្លៀកពាក់ទៅចូលរួមពិធីមង្គល ដោយមិនមានគ្រឿងមាសពេជ្រ ដើម្បីលម្អដេលមើលទៅមិនសម។
ស្ត្រីដែលបានរិះគន់នូវពាក្យពេចន៍ទាំងនេះត្រូវបានតារាចម្រៀងរូបនេះចាត់ទុកជារឿងហួសចិត្តមួយ ដែលមិនគួរិះគន់នាងត្រឹមតែបែបនេះឡើយ។
យ៉ាងណា ពេជ្រ សោភា មិនបានទម្លាយពីឈ្មោះគណនេយ្យដែលបានរិះគន់នាងខាងលើនេះឡើយ ប៉ុន្តែតារារូបនេះបានបញ្ចេញសារនៃការរិគន់នេះតាមគណនេយ្យហ្វេសប៊ុករបស់នាង។

ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលនាងបានស្លៀករូបពណ៌ស្វាយទៅចូលរួមពិធីមង្គលការកូនប្រុសរបស់អ្នកនាង គង់ សុជាតិ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ពេជ្រ សោភា បានភ្ជាប់ជាមួយនឹងសារថា ផ្ងើរជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថាពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន។
ចំណុចនេះនាងបញ្ជាក់ថា បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺពេជ្រ សោភា។មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រ នឹងបង ។
ជាការកត់សម្គាល់នៅក្រោយពេលដែល ពេជ្រ សោភា បានទម្លាយរឿងរ៉ាវខាងលើនេះគេឃើញមានបណ្តាលមិត្តភក្តិក្នុងនិងក្រៅសិល្បះ ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើនបានចូលទៅខំមិនសម្តែងការហួសចិត្តអំពីរឿងនេះ។
ពួកគេហាក់មិននឹកស្មានដល់ថា គ្រាន់តែរឿងអញ្ចឹងក៏រិះគន់ដែរ ខណះពេលដែលពួកគេបាននាំគ្នាលើកសសើរនូវរូបដែល ពេជ្រ សោភា ស្លៀកនាពេលនេះពិតជាស្រស់ស្អាតយ៉ាងខ្លាំង។
ដោយឡែកសម្រាប់ ពេជ្រ សោភា ខ្លួនឯងក៏បានពេញខ្លាំងផងដែរចំពោះរ៉ូបដែលនាងបានស្លៀកនាពេលនេះ ក្នុងពេលដែលនាងក៏មិនបានចាប់អារម្មណ៍ការបន្ថែមគ្រឿងអលង្កាសម្រាប់លម្អលើខ្លួននោះដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







