ភ្នំពេញ ៖ ធ្លាប់តែនិយមថតសម្តែងលក្ខណៈខើចលើខើចក្រោម មិនខ្លាចការរិះគន់ ពេលនេះ តារាសម្តែងពូកែចូលតួ ឌុច លីដាបាន ចេញមកបញ្ជាក់ការថតឡើងវិញ។ នាងបានសម្រេចចិត្ត មើលលើសាច់រឿងណា ដែលមានលក្ខណៈ ប៉ះកាយដោយតួប្រុសមកលើខ្លួន គឺនាងមិនអាចបើកចិត្តដូចមុនឡើយ។
ព្រោះតែពេលនេះ ឌុច លីដា មានកូន និងស្វាមី មើលថែថ្នមចិត្ត ទើបបានជាពេលនេះ នាងបានសម្រេចចិត្ត ផ្អាកការយល់ឃើញបែបនេះ។ ដោយសារតែ នាងមិនមែននៅខ្លួនមួយ ហើយធ្វើអ្វី គិតដល់ស្វាមី ព្រោះស្វាមី បានបើកបេះដូង អោយនាងនៅតែប្រឡូកសិល្បៈបានតាមចិត្តចង់បាន។

ក្នុងជំនួបផ្ទាល់លីដា បែជាមិនទទួលស្គាល់ថានាងធ្លាប់ លេងឈុត ស៊ិច ស៊ីនោះទេ ហើយថាប្ដីនាងក៍មិនដែលលូកដៃចូលក្នុងអាជីពសិល្បៈរបស់នាងដែរ ពោលគឺ នាងផ្អាក ទទួលការសម្ដែងរឿងថ្មីៗនាពេលនេះដោយសារតែរងចាំឲ្យកូនបានធំជាងនេះបន្ដិចសិន។ ឌុច លីដា នៅតែបន្តការងារ ចូលរួមសម្តែងក្នុងសិល្បៈ ដោយនាង មិនអាចបោះបង់ព្រោះ ជាវិថីដែលនាងបានប្រឹងប្រែង មិនតិចឆ្នាំឡើយ។

ឌុច លីដា បានបញ្ចេញរូបស្វាមីនាងឆ្លើយតបទៅការរិះគន់ពី ទស្សនិកជនមួយចំនួន ដែលថានាងរៀប ការភ្នែក នៅកញ្ចឹងកកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ តែនាងមិនដែល បណ្ដើរ ប្ដីទៅចូលរួមមង្គលការ ឬខួបកំណើតមិត្ត រួមអាជីពឡើយ។អ្វីដែលគូរ ឲ្យកត់សម្គាល់ នោះលីដា ចង់ធ្វើឲ្យអ្នកថានាងមិនហ៊ានរៀបការជាចំហនោះភ្លឺភ្នែក៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










