ភ្នំពេញ ៖ បេក្ខនារីបវរកញ្ញចក្រវាទ្បកម្ពុជាឆ្នាំ២០២២ សុគន្ធ ចរិយា ចេញមុខបដិសេធជុំវិញការចោទប្រកាន់នាងដណ្តើមប្តីគេ ខណះពេលមាននារីម្នាក់បានចេញមុខបរិហារនាងពាក់ព័ន្ធរឿងនេះតាមបណ្តាញសង្គម។
ក្នុងបទសម្ភាសន៍តាមសារព័ត៌មានមួយ សុគន្ធ ចរិយា បាននិយាយថា នាងសូមធ្វើការបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ពីស្ត្រីខាងលើដែលអះអាងថានាងបានដណ្តើមស្វាមីខ្លួន។
នាងថា អតីតសង្សាររបស់នាងបានបោកប្រាស់នាងពាក់ព័ន្ធនឹងការមានគ្រួសារនេះ ដោយដំបូងឡើយគាត់បានសារភាពធ្លាប់មានគ្រួសារម្តង ប៉ុន្តែភរិយាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសព្វថ្ងៃគាត់ពោះម៉ាយកូនមួយ។

នាងបន្តថា ដោយសារការស្រឡាញ់គ្នា និងការទុកចិត្តគ្នានាងក៏មិនសួរដេញដោលច្រើនអំពីរឿងគាត់ដែរ រហូតចាប់ដៃគ្នាបើកហាងរកស៊ីជាមួយគា្ន ហើយការទាក់ទងស្រឡាញ់គ្នានេះនាងក៏បានផ្តល់ដំណឹងងដល់គ្រួសារផងដែរ ហើយអតីតសង្សារនាងក៏បានទៅនិយាយផ្ទាល់ជាមួយគ្រួសារនាងនៅស្រុកកំណើតនាឯខេត្តកំពង់ចាមដោយធានាអះអាងថាគាត់ពិតជាពោះម៉ាយកូនមួយមែន។
នាងបន្ថែមថា លុះបានចាន់ដៃគ្នាបើកហាងរកស៊ីរលូនទៅមុខហើយ ស្រាប់តែនារីដែលជាប្រពន្ធទី២នោះបានចេញមុខធ្វើឲ្យនាងមានការស្រឡាំងកាំងយ៉ាងខ្លាំង។
នាងថា នាងពិតជាមានការហួសចិត្តដោយដឹងថា អតីតសង្សាររបស់នាងធ្លាប់មានភរិយារហូតដល់ទី២ និងមានកូន៤នាក់ថែមទៀត ហើយអ្វីដែលនាងនឹកស្មានមិនដល់ទៀតនោះគឺលុយដែលនាងធ្លាប់បាញ់ឲ្យគាត់គឺត្រូវបានផ្ទែរទៅឲ្យប្រពន្ធទី២នេះ ដោយនាងបានឆែកឃើញឈ្មោះប្រពន្ធទី២របស់គាត់ក្នុងកុងធានាដែលនាងធ្លាប់បាញ់លុយឲ្យ។
សុគន្ធ ចរិយា បានលើកឡើងបន្ថែមទៀតថា អតីតសង្សារបស់នាងបានព្យាយាមបោកប្រាស់នាងតាំងពីដំបូង ដោយកុហក់នាងថា គាត់បានលេងលះភរិយាទី២នឹងរួចរាល់ហើយ ដោយសារមុនទាក់ទាងគ្នានាងបានបញ្ជាក់ម្តងហើយម្តងទៀតថា បើជាស្វាមី ឬសង្សារគេគឺនាងមិនទាក់ទងឡើយ ព្រោះនាងមិនចង់ដណ្តើមរបស់គេឡើយ។

នាងបញ្ជាក់ថា ដំបូងឡើយនាងក៏មានការសង្ស័យដែរពេលដែលនារីដែលជាភរិយាទី២នោះបានចូលមកនៅក្នុងហាងរបស់នាង ដោយសារឃើញគាត់មានការទំនាក់ទំនងគ្នាយ៉ាងល្អ ពោលគឺមិនសាកសមគូស្វាមីដែលបានលេងលះគ្នាហើយភាគច្រើនមើលមុខគ្នាមិនចំ។ ប៉ុន្តែយ៉ាងណានាងបានគោរពរាប់អាននារីរូបនោះដូចជាបងប្អូនដែរ ដោយឃើញនារីរូបនោះហាក់មានអត្តចារិកស្លូតបូត ហើយណាមួយនាងក៏មិនសូវមានបងប្អូន និងមិត្តភក្តិច្រើនឡើយ ទើបនាងរាប់អានហើយមានរឿងអ្វីនិយាយប្រាប់គ្នា។
លុះក្រោយមកនាងបានសើបដឹងថា នារីរូបនោះគឺជាភរិយារបស់អតីតសង្សាររបស់នាងដែលមិនបានលេងលះ ទើបនាងភ្ញាក់ខ្លួនថាកំពុងតែដណ្តើមរបស់គេ ហេតុនេះនាងក៏បានសម្រេចដកខ្លួនចេញ ហើយនារីដែលជាភរិយានោះក៏ធ្លាប់បង្ហើបប្រាប់នាងដែថា នាងកំពុងចាញ់បោះបុរសរូបនេះហើយ។
យ៉ាងណា បើតាម សុគន្ធ ចរិយា បញ្ហាខាងលើនេះនាងត្រូវតែមានវិធានការតាមផ្លូវច្បាប់ ព្រោះនាងបានទទួលសារអាណាមិកគម្លាមជាបន្តបន្ទាប់ ខណះពេលអតីតសង្សាររបស់នាងក៏បានផ្ញើសារចុងក្រោយមកនាងដែរថា ពេលចប់កម្មវិធីប្រឡងឲ្យនាងចេញទៅរស់ប្រទេសថៃ ដើម្បីកសាងជីវិតថ្មី។
នាងបញ្ជាក់ថា នាងផ្តល់ឳកាសឲ្យអតីតសង្សារនាងដើម្បីនិយាយតទល់គ្នាឲ្យច្បាស់លាស់អំពីរឿងនេះ ខណះពេលដែលនាងនឹងមិនចេញទៅណាពីស្រុកខ្មែរឡើយ ព្រោះអ្វីនាងមិនមែនជាអ្នកខុសឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV



