Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ចោទ តារាសម្ដែង សន ពិសិដ្ឋ ជាជនបោកប្រាស់

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់មួយរូបបានចោទប្រកាន់តារាសម្តែង លោក សន ពិសិដ្ឋ ថា ជាជនបោកប្រាស់ ដោយបានបោកលុយគាត់អស់ប្រមាណជាងមួយម៉ឺនដុល្លារ, គេមិនទាន់ដឹងទេថា លោក សន ពិសិដ្ឋ មានទំនាក់ទំនងយ៉ាងណាជាមួយស្ត្រីរូបនោះឡើយ ប៉ុន្តែស្ត្រីដែលរស់នៅអាមេរិករូបនេះ បានប្រកាសជាសាធារណ:តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានអះអាងថា តារារូបនេះជាជនបោកប្រាស់។

យ៉ាងណា ជុំវិញបញ្ហាខាងលើនេះតារាសម្តែង លោក សន ពិសិដ្ឋ បានស្នើឲ្យស្ត្រីម្នាក់ចេញមុខបកស្រាយជាសាធារណៈ បន្ទាប់ពីស្ត្រីរូបនោះបានចោទប្រកាន់មកលើរូបលោកថា ជាជនបោកប្រាស់ខណ:ពេលដែលលោកមិនបានដឹងខ្លួនអ្វីទាំងអស់។

បើតាមគណនេយ្យហ្វេសប៊ុក មានឈ្មោះ Gigi Janthida Chan បានបង្ហោះរូបភាពរបស់លោក សន ពិសិដ្ឋ និងបានសរសេរថា លោកជាជនបោកប្រាស់លុយរបស់ខ្លួនប្រមាណ ១៥០០០ដុល្លារអាមេរិក។ ការបង្ហោះខាងលើនេះបានធ្វើឲ្យ លោក សន ពិសិដ្ឋ មានការខឹងសម្បា កើតទុក្ខមិនសុខចិត្ត ដ្បិតលោកមិនបានដឹងខ្លួន និងបានស្នើឲ្យស្ត្រីរូបនោះចេញធ្វើការបកស្រាយជាសាធារណៈ បញ្ជាក់រឿងនេះឲ្យបានច្បាស់ ចៀសវាងមានការភាន់ច្រឡំពីមហាជនក្នុងនាមលោកជាមនុស្សរបស់មហាជន។

តារាសម្ដែង សន ពិសិដ្ឋ បានប្រកាសតាមរយ:គណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ជូនចំពោះបងស្រី Gigi Janthida Chan
ជម្រាបសួរបងស្រី ខ្ញុំបាទឈ្មោះ សន ពិសិដ្ឋ ជាសិល្បករ នេះជា Account ហ្វេសបុកផ្លូវការរបស់ខ្ញុំ ហើយនេះគឺជាការប្រាប់ក៏ដូចជាជូនដំណឹងដល់បងស្រីឧ្យបានដឹងថា ចំពោះករណីដែលបងជួបនោះ គឺអាចមានជនឆបោកបន្លំខ្លួនដោយប្រើប្រាស់រូបថតខ្ញុំទៅទាក់ទងជាមួយបង និងបោកប្រាស់បង ? ដូចឆ្នេះ សូមបងស្រីឆាប់បកស្រាយនឹងបំភ្លឺជាសាធារណៈតាមអ្វីដែលបងអាចធ្វើទៅបានផង បើពុំដូច្នោះទេ គឺប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្ញុំខ្លាំងក្លាណាស់។

យ៉ាងណា ក្រោយពីការប្រកាសខាងលើស្ត្រីដែលមានឈ្មោះថា Gigi Janthida Chan នៅមិនទាន់ឃើញមានការចេញបកស្រាយណាមួយជុំវិញការស្នើសុំរបស់ លោក សន ពិសិដ្ឋ នៅឡើយទេ។

បើក្រឡេកទៅមើលការខុម្មិននៅពីក្រោមអ្វីដែល លោក សន ពិសិដ្ឋ បានបង្ហោះខាងលើនេះ គេឃើញមានមិត្តភក្តិក្នុង និងក្រៅសិល្ប: បានបញ្ជាក់ថា ស្ត្រីរូបនេះហាក់ដូចជាមនុស្សមិនគ្រប់ទឹក ហើយអាចជាមនុស្សដែលមានរោគចិត្ត ក្នុងពេលដែលហ្វេសប៊ុករបស់ស្ត្រីរូបនេះតែងតែបង្ហោះរូបភាពមិនសមរម្យជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×