Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហង្ស ម៉ានីតា ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២ ការប្រកួត កម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា បានរៀបចំឡើងក្នុងវគ្គផ្តាច់ព្រត្រ័ ដោយមានការដាក់ពិន្ទុយ៉ាងផ្ចិតផ្ចង់។ ជាលទ្ឋផល ឆ្នាំនេះគេរកបាន ម្ចាស់ជ័យលាភីល្អដាច់គេ ហើយរំពឹងថាឆ្ពោះទៅកាន់ឆាកអន្តរជាតិ នាងនឹងខំបន្តទៀតដើម្បីជាតិកម្ពុជា។

នៅទីបំផុត កញ្ញាដ៍ស្រស់ស្អាត ជាកូនខ្មែរកាត់បារាំង ដែលបានដាក់ពាក្យ ប្រកួតបវរកញ្ញា ចក្រវាឡកម្ពុជា ២០២២ ស្លាកលេខ១៨ ហង្ស ម៉ាមីតា បបានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022 ក្រោមការចូលរួមពី បេក្ខនារីចំនួន២០រូប។ កញ្ញារូបនេះ ត្រូវបានគណៈកម្មាការ ចាត់ទុកថាមានការ រួសារាយ និងវៃឆ្លាតជាងគេ រហូតកំណត់អោយក្លាយជាម្ចាស់មកុដ រដូវកាលថ្មី។

ក្រោមការ ប្រកួតជាច្រើនវគ្គ បេក្ខភាពនីមួយៗ មានការយកចិត្តទុកដាក់ជាខ្លាំង សម្រាប់ស្យង់ អារម្មណ៍ប្រកួត។ យ៉ាងណាជម្នះ វិញ្ញាសា តាមវគ្គនីមួយៗ ឃើញថា ភាគីស្រីស្អាត ម៉ានីតា បានដណ្តើមភាពទាក់ទាញ ច្រើគេធ្វើអោយ គេតាមកត់សម្គាល់ជាបន្តបន្ទាប់។ កញ្ញាម្ចាស់មកុដ រូបនេះក្រៅពីស្អាត ក៏មានកម្រិតនិយាយ ភាសាអង់គ្លេសបានល្អ ប្រកបដោយ ការលើកដាក់និងទឹកមុខ ក្លាហានដោយភាពជឿជាក់។នាងបានឆ្លើយ សំណួរចំចិត្តគណៈកម្មាការ ដោយម្នាក់ៗពេញចិត្តដូចគ្នា។ បើទោះជា មានការរិះគន់ ពីអ្នកទស្សនាមួយចំនួនថា មូលហេតុអ្វី បានជាបេក្ខនារីជើងខ្លាំង ហង្ស សូរិយ៉ាន់ ស្លាកលេខ៣ មិនបានចូលTop 5 ព្រោះនាងក៏ស័ក្តិសមបំផុតតំណែងកំពូលទាំង៥។

ចំណាត់ថ្នាក់លេខ៤ បានលើកញ្ញាស្លាកលេខ១៧ ហ៊ុន ហ្គិចឡាង លេខ៣កញ្ញា ស្លាកលេខ៨ រតនៈ សុខាវត្តី លំដាប់រងទី២កញ្ញា ស្លាកលេខ៤ ហេង ប៉ូនីកា កញ្ញា ស្លាកលេខ៩ ហេង សុនិស្ស័យ លំដាប់រងទី១ និងហង្ស ម៉ានីកា ជាម្ចាស់មកុដថ្មី ដែលតម្លៃមកុដ១៨មុឺនដុល្លារ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×