ភ្នំពេញ ៖ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២នេះ ក្រុមហ៊ុន CBS បាន ចុះ MOU ជាមួយ នឹង BBC Media Action ដើម្បី សម្ពោធ ភាពយន្តភាគ «គ្រួសារ សុខសាន្ត» ជាគម្រោងមួយទៀត នៃគម្រោង klahan and Space នៅ ស្ទីតយ៉ូ ទូរទស្សន៍ CTN ។
បន្ទាប់ពីចំណាយពេលជាច្រើនលើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ដើម្បីស្វែងយល់អំពីបញ្ហា ក៏ដូចជាតម្រូវការរបស់ក្រុមគោលដៅជាពិសេសគឺ យុវជន នៅក្នុងការចូលរួមសកម្មភាពសាធារណៈក្នុងសហគមន៍ បានផ្ដល់នូវទុនដ៏សំខាន់ដល់ក្រុមការងារផលិតរបស់ BBC Media Action សម្រេចចេញនូវទម្រង់នៃកម្មវិធីដ៏ថ្មីសន្លាងនេះឡើង។ ការផលិតភាពយន្តភាគ « គ្រួសារសុខសាន្ត » បានចំណាយពេលអស់រយៈពេលជាច្រើនខែ ដែលសម្រុកការថតទាំងថ្ងៃទាំងយប់ របស់ក្រុមផលិតកម្ម។

គ្រួសារសុខសាន្ត » ជាសាច់រឿងបែបកម្សាន្ត និងអប់រំ និងជាកម្មវិធីពិភ្សាដែលលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមសហគមន៍ ក៏ដូចជាឆ្លុះបញ្ចាំងពីភាពវិជ្ជមានដែលអាចសម្រេចបានពីការចូលរួមរបស់ពួកគេ។ នៅក្នុងគោលបំណង និងទំនាក់ទំនងដ៏សំខាន់នៃការបង្កើតកម្មវិធីមួយនេះឡើង ដើម្បីជំរុញឱ្យយុវជនបានយល់ជ្រាប និងដឹងពីវិធីដែលធ្វើឱ្យពួកគេកាន់តែក្លាហ៊ានក្នុងការបញ្ចេញមតិក្នុងសហគមន៍ គ្រួសារ និងសង្គម។ លើសពីនេះ យុវជន នឹងទទួលបាននូវការកម្សាន្តរំសាយអារម្មណ៍តាមការសម្ដែងរបស់តួអង្គនីមួយៗ ដែលបង្កឡើងឱ្យផ្ទុះសំណើច។

ភាពយន្តភាគ និងកម្មវិធី « គ្រួសារសុខសាន្ត » មានការចូលរួមសម្ដែងពីសំណាក់តារាសិល្បៈល្បីៗ ដែលមានដូចជា កញ្ញា អឿន រ៉ូហ្សា (តួច័ន្ទ) លោក រីយ៉ាត (សម្ដែងជាតួ ពូសុខ) អ្នកនាង ង៉ែត សុវណ្ណលីតា (តួម្ដាយ) លោក ស័ក្ដដា (សម្ដែងជាតួទិត្យ) កញ្ញា សាន ពុធដេបារ៉ា (សម្ដែងជាតួ ក្ដឹបអំពិល ) ។ កម្មវិធី « គ្រួសារសុខសាន្ត » នឹងមានផ្សាយជូនចាប់ពីថ្ងៃទី ១៩ ខែមិថុនា នេះតទៅនៅលើកញ្ចក់ទូរទស្សន៍ CTN វេលម៉ោង ១១ ព្រឹក៕ រក្សាសិទ្ធិដោយ ៖ សំណាងSN









