Sunday, December 5, 2021

លោកពូទីន ធ្វើការតេស្តសាកល្បងវ៉ាក់សាំងប្រភេទថ្មីឈ្មោះ Nasal Vaccine ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ប្រធានាធិបតីរុស្ស៊ីលោក ផ្លាឌីមៀ ពូទីនបានអះអាងកាលពីថ្ងៃពុធថា លោកបានធ្វើការពិសោធន៍ទៅលើវ៉ាក់សាំងប្រភេទថ្មីមួយទៀតឈ្មោះថា Nasal ដើម្បីប្រឆាំងជាមួយមេរោគកូវីដ១៩។ ក្នុងរយៈពេល៣ថ្ងៃ ក្រោយលោកពូទីនបានទទួលការចាក់វ៉ាក់សាំងប្រភេទដូសជំរុញ ខណៈរុស្ស៊ីផ្ទាល់កំពុងប្រឈមទៅនឹងចំនួនអ្នកឆ្លងនិងករណីស្លាប់កើនឡើង ចាប់តាំងពីមេរោគកូរ៉ូណា

ជាក់ស្តែងលោកពូទីន គឺបានចាក់វ៉ាក់សាំងប្រភេទ Sputnik V ដែលជាប្រភេទវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុក។ កាលពីថ្ងៃអាទិត្យកន្លងទៅ លោកពូទីបានចេញមកបញ្ជាក់ថា លោកបានចាក់វ៉ាក់សាំងដូសជំរុញប្រភេទ Sputnik Light ដែលជាប្រភេទវ៉ាក់សាំងតម្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ ក្នុងនោះ លោកពូទីនបន្តថា លោកចង់ឱ្យវ៉ាក់សាំងដែលទើបផលិតថ្មីប្រភេ nasal តេស្តសាកល្បងបញ្ចូលគ្នាជាមួយវ៉ាក់សាំងប្រភេទ Sputnik V ។

លោក ដេននីស ឡក់ហ្គូនូវ (Denis Logunov) នាយករងនៃមជ្ឈមណ្ឌល Gamaleya ដែលផ្តល់មូលនិធិដោយរដ្ឋរបស់រុស្ស៊ី​និងជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រភេទបានបញ្ជាក់ប្រាប់លោកពូទីនកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងប្រភេទ nasal vaccine នៅមិនទាន់ធ្វើការសិក្សាតាមបែបលក្ខណៈគ្លីនិក(ពេទ្យ)ទេ ដោយបច្ចុប្បន្នវ៉ាក់សាំងប្រភេទ nasal vaccine ភាគច្រើនកំពុងតែតេស្តសាកល្បងទៅលើឡាប៉ូ។

អនុលោមតាមពិធីការវិទ្យាសាស្ត្រដែលបានបង្កើតឡើង វ៉ាក់សាំងប្រភេទនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសាកល្បងជាមួយដំណាក់កាល រួមមានដំណាក់ធ្វើពិសោធន៍ទៅលើមនុស្សចាប់ពី១ពាន់នាក់ឡើងទៅ ដើម្បីធានាថា វ៉ាក់សាំងប្រភេទនេះមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រើប្រាស់។

លោកពូទីនបានថ្លែងបញ្ជាក់ទៅកាន់កិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា ក្រោយការចាក់វ៉ាក់សាំងរយៈពេល៦ខែ គ្រាប់ឈាម និងកោសិការបស់ខ្ញុំនឹងអស់ប្រសិទ្ធភាព ហើយអ្នកជំនាញផ្តល់អនុសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងជាថ្មីម្តងទៀតលោកពូទីននឹងចាក់វ៉ាក់សាំងប្រភេទ Nasal។

 លោកពូទីនបន្តថា លោកមិនមានបទពិសោធន៍រងផលប៉ះពាល់ និងមិនសប្បាយចិត្តក្រោយលោកចាក់វ៉ាក់សាំងប្រភេទNasal ។សូមរំលឹកបន្តិចថា រុស្ស៊ីបានចរចារណ៍ការប្រើប្រាស់វ៉ាក់សាំងដែលផលិតក្នុងស្រុកមានដូចជាវ៉ាក់សាំងប្រភេទ Sputnik V និង Sputnik Light ដែលជាវ៉ាក់សាំងទទួលស្គាល់ដោយទីផ្សារនានា។ ក្នុងនោះទិន្ន័យចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងពីរប្រភេទទៀតទី១ EpiVacCorona និងទី២ CoviVac នៅមិនទាន់បានបញ្ជាក់សេចក្តីប្រកាសព័ត៌មានលម្អិតនោះទេ៕ ប្រភព៖ San Francisco Chronicle.