ខេត្តកំពង់ចាម: “មន្ត្រីជំនាញសាធារណការត្រូវពិនិត្យមើលថែទាំជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ស្ពាន ដើម្បីធានាសុវត្ថិភាពនិងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តជននិងកម្មករនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដោយធ្វើឡើងនារសៀលថ្ងៃទី៥មេសា ឆ្នាំ២០២៦។
លោកសុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា: ចំពោះបណ្ដាញផ្លូវស្ពាននិងលូគិតត្រឹមចូលឆ្នាំ២០២៥ក្នុងនោះផ្លូវជាតិខ្ទង់ប្រវែងសរុបជាង១០២ គីឡូម៉ែត្រ ជាផ្លូវក្រាលបេតុងកៅស៊ូ(AC)
ផ្លូវជាតិពីខ្ទង់ប្រវែងសរុប១៧៥,៦៦៣គីឡូម៉ែត្រក្នុងនោះផ្លូវប្រភេទបេតុងសរសៃដែកមានប្រវែង
៣១,៣២០គីឡូម៉ែត្រ ផ្លូវប្រភេទបេតុង(AC )មានប្រវែងសរុប៤៩,២៦៦គីឡូម៉ែត្រនិងផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់DBST មានប្រវែងសរុប៨៦,០៤៧គីឡូម៉ែត្រ ផ្លូវក្រាលដីល្បាយថ្មមានប្រវែងសរុប៨០ម៉ែត្រនិងផ្លូវក្រាលដីធម្មជាតិមានប្រវែងសរុប៨.៨៥០ម៉ែត្រ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តសូមកោតសរសើរចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលបានអនុវត្តប្រកបដោយគុណភាពការងារសាងសង់ជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននិងជាពិសេសក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ចិត្តប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាពព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹកជញ្ជូននិងរដ្ឋបាលខេត្តកំពង់ចាមព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះក្នុងនាមថ្នាក់ដឹកនាំខេត្តសូមផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម÷
១.សូមឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងផែនការនានា។ដែលក្រសួងសាធារណការនិងដឹកជញ្ជូនឬក៏ខេត្តបានដាក់ជូន
២.គោរពនិងអនុវត្តច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
៣.បំពេញភារកិច្ចនិងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរនិងមានក្រមសីលធម៌ជាជីវៈ
៤.ត្រូវមានទឹកចិត្តអំណត់អត់ធន់និងការងារនិងមានឆន្ទៈទទួលខុសត្រូវ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








