Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលម្នាក់ បានប្រើប្រាស់អាវុធ AKបាញ់សម្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រុងខេមរភូមិន្ទ បានចូលសារភាព

កោះកុង ៖ ជនដៃដល់ ដែលជាមន្ត្រីនគរបាលព្រំដែន ខេត្តកោះកុង ១នាក់ ដែលបាញ់មនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់ បានចូលសារភាពនិងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦នេះ ។

ដោយអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មបាញ់ប្រហារ នៅក្រុងខេមរភូមិន្ទ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣:៣៥ នៅចំនុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្មបាញ់ប្រហារបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ ចំនួន២នាក់ រួមមាន ១៖ ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ ២៖ ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួច សង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យខាងលើ បានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

តាមចម្លើយសារភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣៥នាទី ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអាវុធម៉ាក AK បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ប្រាកដមែន មូលហេតុដោយសារតែក្រុមជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុតចេញពីក្នុងកែបម៉ូតូធ្វើសកម្មភាពខាងលើតែម្តង។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា ជនសង្ស័យបានចូលខ្លួនសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ។

ជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK ។ ចំណែកជនរងគ្រោះទី១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។

ទី២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។ សមត្ថកិច្ច ប្រាប់ថាមូលហេតុដែលឈានដល់ការបាញ់សម្លាប់មនុស្សបែបនេះដោយសារផឹកស៊ីទាស់ពាក្យសំដីគ្នាអំឡុងផឹកសុី។

បច្ចុប្បន្នជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×