Monday, August 15, 2022

សព​បាន​រកឃើញ​ហើយ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​៥០​ម៉ែត្រ រវាង​រថយន្ដ​ព្រូស បើក​ទៅបុក​ពីក្រោយ​ម៉ូតូ​ធ្លាក់ចូល​ទឹក ហើយ បាត់​មនុស្ស​ម្នាក់ កាលពី​យប់មិញ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ ២០២១ នេះ ក្រុមគ្រួសារ​ជនរងគ្រោះ បានមក​រកឃើញ​សព​សាច់ញាតិ ក្រោយពេល​បាត់​ខ្លួន​មួយ​យប់ ក្នុងករណី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី​៧ មករា នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ បង្កឡើង​ដោយ​រថយន្ដ​ព្រូស បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​ពីក្រោយ​ធ្លាក់ចូល​ទឹក ហើយ​បណ្ដាលឱ្យ មាន​អ្នករងរបួស​ធ្ងន់​ម្នាក់ និង បាត់​មនុស្ស​ម្នាក់ ។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល 1G-3398 បើកបរ​ដោយ​ឈ្មោះ សម្បត្តិ បូរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ នៅ​ភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួស​ធ្ងន់ បច្ចុប្បន្នកំពុង​សង្គ្រោះ​ព្យាបាល​នៅ​គ្លី​និ​ច ស៊ា​ង​ម៉ា​រី​។​

​ចំណែកឯ​នាក់​បង្ក​វិញ​បើករថយន្ដ​ម៉ាក TOYOTA Prius ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-2687 បើកបរ​ដោយ​ឈ្មោះ សែន រតនា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មេការ​សំណង់ មាន​ទីលំនៅ​ឋិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភព​ដែល​ពី​សមត្ថកិច្ច​បញ្ជាក់​ថា មុនពេល​កើតហេតុ រថយន្ដ​និង​ម៉ូតូ បាន​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។ ខណៈពេល​ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ដ​ក៏បាន​បុក​ម៉ូតូ​ចំ​ពីក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ប៉ើង​ខ្ទាត​បុរស​ម្នាក់​មកលើ​ដី និង​ម្នាក់ទៀត ធ្លាក់ចូល​ទឹកតែ​ជនរងគ្រោះ​ដែល​ស្លាប់ និង​មិនដឹងថា​ធ្លាក់​ចូលទៅ​កន្លែង​ណា​រាវរក​ជិត​៣​ម៉ោង តែ​រក​មិនឃើញ​។​
​ស្រាប់តែ​ភ្លាមនោះ​បុរស​ម្នាក់ បាន​រងរបួស​ដឹងខ្លួន​ទាំង​ម​មើលថា ខ្លួន​ជិះ​ម៉ូតូ​ម្នាក់ឯង​ទេ អត់​មាន​នាក់​ជិះ​ពីក្រោយ​នោះទេ ទាំង​មិនដឹងថា​បុរស​ដែល​ស្លាប់​ធ្លាក់ចូល​នៅក្នុង​ទឹក​។​

​បច្ចុប្បន្ន គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ខណៈ​ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន​។ ចំណែកឯ​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​រក្សា​សិទ្ធិ​ដោយ​៖ ផាន់​ណា​