ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ រៀបចំបញ្ជូនស្រ្ដីខែ្មររងគ្រោះចំនួន ០៤ រូប ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ក្រោយពេលចាញ់បោកមេខ្យល់ ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តសេកង ក្នុងការរៀបចំបញ្ជូនស្រ្ដីខែ្មររងគ្រោះចំនួន ០៤ រូប ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុលសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីជៀសវាងការចាញ់បោកមេខ្យល់។ ការចេញទៅធ្វើការដោយខុសច្បាប់ អាចប្រឈមនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការប្រឈមមុខនឹងផ្លូវច្បាប់ជាដើម៕រក្សាសិទ្ធិដោយ៖សុទ្ធលី