Monday, July 18, 2022

បុរស​ម្នាក់​បាត់​ពី​ផ្ទះ​ជាច្រើន​ថ្ងៃ ត្រូវ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹកស្ទឹង បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ទាំង​ព្រឹក​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​ទំនប់​សណ្ដ​ស្ទឹង ក៏បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ ជាប់​មង​របស់​ជា​ពលរដ្ឋ​ដែល​ដាក់​យក​ត្រី​ទៅធ្វើ​ម្ហូប ដើម្បី​ធ្វើជា​ម្ហូបអាហារ​ប្រចាំថ្ងៃ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ដឹង​៧​និង ០០​នាទី​ព្រឹក ថ្ងៃទី ៨​ខែមករា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ក្នុង​ស្ទឹង​ព្រែក​ត្នោត ចំងាយ​៣០០​ម៉ែត្រ​ខាងជើង​ស្ពាន​បាក់ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ។

​សព​ជនរងគ្រោះ​មានឈ្មោះ ភួង បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ​លេបថ្នាំ​ជាប្រចាំ​
​មាន​ទីលំនៅ ភូមិ​តំបូក​ខ្ពស់ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។​

​បើតាម​សំដី លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ទី​តាំ​ខាងលើ ស្រាប់តែ​ឃើញ​សព​អណ្ដែត​ទឹក ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកកំពឹស សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ខណ្ឌដង្កោ បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ និង​បាន​រាយការណ៍​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​យោងតាម​ការអះអាង​ពី​ឈ្មោះ​ភួង រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ ត្រូវជា​ប្អូនបង្កើត​សព បាន​ឲ្យ​ដឹងថា កន្លងមក​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ​ប្រចាំកាយ ហើយ​ប៉ុន្មាន​ថ្ងៃមុន​បាន​សុំ​អ្នកផ្ទះ​មកលេង​ជីដូន​នៅ​ក​ន្អួ​ត​សៀមរាប ស្រុក​ណ្ដា​ល​ស្ទឹង ហើយក៏​បាត់​ខ្លួន​រហូត​ដឹង​ដំណឹង​ថា មាន​សព​អណ្ដែត​ទឹក នៅ​ទីតាំង​ខាងលើ​ពេល​មក​ពិនិត្យ​ទើប​ស្គាល់​ជា​បង​របស់ខ្លួន​។​

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គឺ​ជនរងគ្រោះ​ស្លាប់​បណ្ដាលមកពី​លង់ទឹក​ពិតប្រាកដ​មែន​។​
​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖​ផាន់​ណា​+​មី​ដា​