Monday, July 18, 2022

ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ពី​បុរស​ម្នាក់ ដែលជា​អ្នក​ត​ខ្សែកាប​

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ ដេញ​ព័ទ្ធ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយ​ពេលធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង ខណ​:​ពេល​ម្ចាស់​ចត​ទុក​រួច​ឡើងទៅ​ត​ខ្សែកាប ឲ្យ​ភ្ញៀវ​នៅ​ចំំ​ំ​ណុ​ច ភូមិ​កណ្តាល សង្កាត់​រលួស​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ទីមួយ​មាន​ឈ្នោះ សំ​រឹត ចាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​ពីរ មាន​ឈ្នោះ ម៉ក់ លាង​ហេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ បានសម្រេច​ភ្លាមៗ នោះ​ម្ចាស់​ម៉ូតូ​ខាងលើ បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រលួស ។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ដឹកនាំ​កម្លាំង​ពួនស្ទាក់ និង​ដេញចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ភ្លាមៗ នៅ​ចំណុច​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនមក​សាក​សួរ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​