Saturday, September 3, 2022

រថយន្ត​HYUNDAl​មួយគ្រឿង បើក​បុក​រថយន្ត​ពីរ​គ្រឿង ដែល​ឈប់​ចត​ភ្លើងស្តុប ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ

​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​បើកបរ​បុក​រថយន្ត​ពីរ​គ្រឿង ដែល​ឈប់​ចត​ភ្លើងស្តុប ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​បានកើត​ទ្បើង​នៅវេលា​ម៉ោង​៩​និង​៤៦​នាទី​ព្រឹក ថ្ងែ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ ដែល​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​30​ម៉ែត្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ពីរ​គ្រឿង បាន​ឈប់​ចត​ភ្លើងស្តុប ហើយ​ត្រូវបាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3E2273 ហើយ​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2N6669 ចំ​ពីក្រោយ​ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​
​ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀត រង​ការខូចខាត​បន្តិចបន្តួច ដោយ​មិនមាន​ការទាមទារ​សំណង​ទេ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ​មក​គៀន ដើម្បី​ឲ្យ​ភាគី​បង្ក​និយាយ​ចរចា​គ្នា ជាមួយ​ភាគី​រងគ្រោះ ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​