Saturday, September 3, 2022

រថយន្ត​បូម​លូ បើកបរ​មិន​ប្រយ័ត្ន​បាន​ទៅ​គៀរ​ជាមួយ​រថយន្ត Ford RANGER ស៊េរី​ទំនើប ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​, សង​ចំនួន​350$ ដើម្បី​បញ្ចប់រឿង​

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​មិន​ប្រយ័ត្ន បាន​ទៅ​គៀរ​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងែ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​បាន​ឲ្យ​ដឹងថា មុនពេល​ហេតុការណ៍​គេ​បានឃើញ​រថយន្ត Ford RANGER មួយគ្រឿង​បាន​ចត​នៅលើ​ផ្លូវ​63 ហើយ​គាត់​បាន​បើក​ចេញ​ដោយ​មិន​មើល​ក្រោយ​ត្រូវបាន​រថយន្ត​បូម​លូ គៀរ​ពី​ចំហៀង​ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ រថយន្ត​រងគ្រោះ​ម៉ាក Ford RANGER ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AY1215 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​បុរស​ម្នាក់​។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3F1332 បើកបរ​ក្នុងទិសដៅ​ស្របគ្នា មកដល់​ចំណុចកើតហេតុ​ក៏បាន​គៀរ​រថយន្ត​តែម្តង​។​

​ក្រោយពេល​កើតហេតុ ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុចកើតហេតុ បាន​ឲ្យ​ភាគី​ខាង​រថយន្ត​បង្ក​និយាយ​គ្នា​ជាមួយ​ម្ចាស់​រងគ្រោះ ហើយ​រថយន្ត​បង្ក​ក៏បាន​សង​ទៅលើ​រថយន្ត​ចំនួន​350$ ដើម្បី​បញ្ចប់រឿង​តែម្តង​៕ ដោយ៖មី​ដា ផាន់​ណា​