Saturday, September 3, 2022

បុរស​ម្នាក់​បើក​ម៉ូតូ​វ៉ា​ជែង​ម៉ូតូ​មួយគ្រឿង​ទៀត ទាក់​ដៃចង្កូត​បណ្ដាលឱ្យ​ដួល ត្រូវបាន​រថយន្ត​ដឹក​ថ្ម​កិន​ចំពាក់​កណ្តាល​ខ្លួន ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​បើក​ម៉ូតូ​វ៉ា​ជែង​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ទៀត បាន​ទាក់​ដៃចង្កូត​បណ្ដាលឱ្យ​ដួល​ត្រូវបាន​រថយន្ត​ដឹក​ថ្ម កិន​ចំពាក់​កណ្តាល​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​សាលារៀន​វី​គី​វេ ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើក​ម៉ូតូ​ម៉ាក​PCX ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1lG 0193 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាលឱ្យ​ទាក់​ដៃចង្កូត​បាន​ដួល​ត្រូវបាន​រថយន្ត​ដឹក​ថ្ម​កិន​ចំពាក់​កណ្តាល​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់ ចំណែកឯ​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 2156 បើកបរ​ក្នុងទិសដៅ​ស្របគ្នា បើកបរ​ដោយ​ជន​មិន​ស្គាល់​ឈ្នោះ និង​អាសយដ្ឋាន ហើយ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ឯ​ជនរងគ្រោះ​មាន​ឈ្នោះ អឿន ចិន្តា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង ហើយ​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​
​ដោយ​ទ្បែ​ក​សព​ជនរងគ្រោះ បានប្រគល់​ឲ្យ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕​ដោយ​៖​មី​ដា ផាន់​ណា​