Saturday, September 3, 2022

បុរស​ម្នាក់​បើករថយន្ត​ទាំង​ខ្លួន​ស្រវឹងស្រា បាន​បុក​រឺ​ម៉ក​កង់​បី ដែល​ចត​នៅ​ស្ងៀម ប​ណ្តោ​ល​ឲ្យ​បុរស​ជា​ម្ចាស់​កង់​បី​រងរបួស និង​ខូចខាត​សម្ភារ​ទាំងស្រុង​

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ទាំង​ខ្លួន​ស្រវឹង​ទៅបុក​រឺ​ម៉ក​កង់​បី​ដែល​ចត​ស្ងៀម​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​កង់​បី​រងរបួស​ស្រាល ចំណែកឯ​កង់​បី​ខូ​ខាត​ទាំងស្រុង​ ។ ​ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​៣ និង​២៥​នាទី ថ្ងែ​ទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​217 សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​រថយន្ត RANGE ROVER ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 2AM5996 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏​បើក​បុក​រឺ​ម៉ក​កង់​បី​ពីក្រោយ បណ្តាល​ឲ្យ​រឺ​ម៉ក​កង់​បី​វិល​មួយ​ជុំ និង ម្ចាស់​កង់​បី​រងរបួស​ស្រាល ចំណែកឯ​សម្ភារ​រង​ខូចខាត​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ ក៏​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក និង​រឺ​ម៉ក​កង់​បី យកមក​ដាក់​គៀន​ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​និយាយ​ចរចា​គ្នា និង​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕ ដោយ​៖​មី​ដា ផាន់​ណា​