Saturday, September 3, 2022

បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង បើករថយន្ត​បុក​ស្ត្រី​លក់​នំ​ម្នាក់​ប​ណ្តោ​ល​ឲ្យ​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​

​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​RX330 ក្នុងស្ថានភាព​ស្រវឹង​បាន​បើក​បុក​ស្ត្រី​លក់​នំ​ម្នាក់ រងរបួស​បាក់​ភ្លៅ​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​1០​និង​25​នាទី ត្រូវ​និង​ថ្ងែ​ទី​11​ខែវិច្ឆិកា ឆ្នាំ​2020 ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ម៉ាក​LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AV8391 ក្នុងស្ថានភាព​ស្រវឹង​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង មក​ដាក់​ចំណុចកើតហេតុ​ក៏បាន​បុក​ស្ត្រី​ម្នាក់​ជា​អ្នកលក់​នំ បណ្តោយ​ឲ្យ​រងរបួស​បាក់​ភ្លៅ​ខាងស្តាំ​ធ្ងន់ធ្ងរ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​យកទៅ​សង្គ្រោះបន្ទាន់​។​

​ក្រោយពេល​កើតហេតុ ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ទំនាក់ទំនង​ខាង​សមត្ថកិច្ច​ជំនាញ បាន​វាស់វែង​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​ដោយ​៖​មី​ដា ផាន់​ណា​