ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកស៊ីទិញមាន់ស្រែដើរលក់យកប្រាក់ចិញ្ចឹមឪពុកជរានៅផ្ទះ

ខេត្តកំពង់ចាម: បុរសម្នាក់ធ្លាប់តែស៊ីឈ្នួលនៅសត្តឃាតដ្ឋាន(កន្លែងកាប់ជ្រូក.គោ)ឱ្យគេដោយចាយលុយមិនគ្រប់គ្រាន់ក្នុងគ្រួសារ។ហើយក៏មានគំនិតបង្កើតថ្មីចេញរកស៊ីក្លាយជាអ្នកប្រមូលទិញមាន់ស្រែដឹកដើរលក់ឆ្លងខេត្ត ដោយទទួលបានប្រាក់ចំណេញគ្រាន់បើហើយថវិការដែលបានយកមកផ្គត់ផ្គង់មើលថែទាំឪពុកជរានៅផ្ទះ។

លោកឌៀន ឌីម អាយុ៥១ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ឲ្យដឹងថា: ប្រពន្ធរបស់គាត់បានចេញទៅស៊ីឈ្នួលធ្វើការឲ្យគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ទៅ៣ ខែទើបមកលេងផ្ទះម្ដងនៅក្នុងខេត្តកំពង់ធំ។ ដោយសារតែជីវភាពគ្រួសារមិនមានលុយចាយសម្បូរដូចគេគាត់ក៏បានងាកចេញពីការងារនៅសត្តឃាត ដោយមានគំនិតមួយបានច្នៃប្រឌិតគឺសន្សំលុយបានគ្រាន់បើដោយប្រមូលទិញមាន់ស្រែតាមភូមិឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង២ទៅ៣ថ្ងៃទើបប្រមូលបានក្នុងរង្វង់ជាង៥០ គីឡូក្រាម ដើម្បីដឹកឆ្លងខេត្តយកមកលក់នៅកំពង់ចាមនិងត្បូងឃ្មុំ។

បុរសអ្នកលក់មាន់បានបន្តឱ្យដឹងទៀតថា ពេលណាដែលបានមាន់គ្រប់ចំនួនគឺបានដឹកតាមម៉ូតូចាស់មួយគ្រឿងចេញពីផ្ទះឆ្ពោះមកកាន់ផ្សារនៅក្នុងក្រុងកំពង់ចាម ពេលព្រឹកព្រលឹមហើយវិលត្រឡប់ទៅផ្ទះវិញដល់ពេលយប់ឯណោះ។ រាល់ថ្ងៃគាត់មើលថែឪពុកចាស់ជរាម្នាក់ ចំណែកប្រពន្ធទៅស៊ីឈ្នួលបម្រើការងារអនាម័យនៅតាមផ្ទះឱ្យគេក្នុងរាជធានីភ្នំពេញ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ បុរសនេះបញ្ជាក់ថាពីមុនមកគាត់ធ្លាប់ស៊ីឈ្នួលជាអ្នកកាប់គោ ក្របី ឱ្យគេនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ តែប្រាក់ខែបានមកចាយមិនគ្រប់គ្រាន់ក៏មានគំនិតមួយដោយលុយដែលសន្សំបានល្មមនិងចេញប្រកបរបរថ្មីជាអ្នកទិញមាន់ក្នុងស្រុករបស់គាត់ ដើម្បីយកមកលក់នៅខេត្តកំពង់ចាមបានរយៈពេលជាងមួយខែមកហើយ ក្នុងមួយជើងគាត់អាចទទួលបានប្រាក់ចំណេញក្នុងរង្វង់១០ ទៅ១២ម៉ឺនរៀល។ ចំពោះមាន់ដែលទិញនៅតាមភូមិគឺគាត់រកមើលមាន់ណាដែលមានសុខភាពល្អមិនឈឺដើម្បីយកមកដាក់ក្នុងទ្រុងធំឱ្យចំណីថែរក្សាបានល្អពេលគ្រប់ចំនួនហើយលើកប្រមូលដាក់លើម៉ូតូដឹកចេញមុខលក់ដែលមានម៉ូយចាំទិញនៅកំពង់ចាម។ អ្នកលក់មាន់រូបនេះលើកឡើងថា គាត់មានការប្រុងប្រយ័ត្នក្នុងករណីឃើញមាន់ឈឺសំកុកហើយក្នុងករណីបើប្រទះឃើញសង្ស័យឆ្លងផ្ដាសាយបក្សី(H5N1) គាត់នឹងរាយការណ៍ជូនទៅដល់កម្លាំងពេទ្យសត្វដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងពីសត្វមកមនុស្ស។

មានការកត់សម្គាល់នៅលើដងផ្លូវជាតិលេខ៧ក្នុងភូមិសាស្ត្រស្រុកកំពង់សៀមខេត្តកំពង់ចាម មានរថយន្តដឹកទាចំនួនពីរគ្រឿងធំៗរាប់ពាន់ក្បាលនៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលដៅចេញពីលិចមកកើតដោយពុំដឹងទៅកាន់ទីណានោះទេ។ ហើយក៏មិនបានឃើញកម្លាំងពេទ្យសត្វមានការត្រួតពិនិត្យសុខភាពសត្វនៅតាមដងផ្លូវឡើយ។
គេអាចនិយាយថាយូរៗទើបឃើញពេទ្យសត្វនៅមន្ទីរកសិកម្មខេត្តចេញបង្ក្រាបសកម្មភាពដឹកសាច់បង្កកខូចគុណភាព យកមកដុតកម្ទេចចោល ។ជាការពិតសាច់បង្កកដែលខូចគុណភាពពេលដែលមនុស្សយកមកទទួលទានគឺប៉ះពាល់សុខភាពធ្ងន់ធ្ងរបង្ករជាជំងឺមហារីកទៀតផង។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម