ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការងារខុសច្បាប់ !

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ២១នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពី ពួកគេ ត្រូវបានចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ នៅកម្ពុជា។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញជនជាតិឥណ្ឌូនេស៊ីទាំង ២១នាក់ ចេញពីប្រទេស។

ការបណ្តេញនេះ ត្រូវបានអនុវត្តតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញជនបរទេសដែលស្នាក់នៅ និងធ្វើការងារខុសច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការឆបោកតាមអនឡាញ។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើស ឬសកម្មភាពឆបោកដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម