ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួតកីឡាវាយកូនគោលលើទឹកកកលីគ NHL របស់អាមេរិកខាងជើងនឹងឆ្ពោះ​ទៅ​ទ្វីប​អឺរ៉ុប​នៅ​លើ​ទឹកដីហ្វាំងឡង់

អត្ថបទវិភាគរបស់ 1xBet នេះនឹងនាំលោកអ្នកទៅពិនិត្យមើលការប្រកួតរវាងក្រុម Carolina Hurricanes និង Seattle Kraken​ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ NHL Global Series 2026 ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 12 និង 14 ខែ​វិច្ឆិកា​ នៅកីឡដ្ឋាន Veikkaus Arena ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ 

តើអ្វីទៅជាព្រឹត្តិការណ៍ NHL Global Series?

លីគ NHL បានចាប់ផ្តើមរៀបចំការប្រកួតវគ្គសន្សំពិន្ទុនៅក្រៅតំបន់អាមេរិកខាងជើងក្នុងឆ្នាំ 2007។ កម្មវិធី​នេះ​ដំណើរ​ការ​រហូតដល់ឆ្នាំ 2011 និងមានឈ្មោះថា NHL Premiere។ ប្រាំមួយឆ្នាំក្រោយមក លីគបានស្តារ​គម្រោង​នេះ​ឡើង​វិញ​ដោយ​ដាក់ឈ្មោះថា NHL Global Series។ គិតចាប់តាំងពីការចាប់ផ្តើមជាថ្មីនេះ ក្រុមចំនួន 18 ធ្លាប់បាន​មក​លេង​នៅ​អឺរ៉ុប​ ដែលក្នុងនោះរួមមានក្រុម Colorado Avalanche, Edmonton Oilers, New Jersey Devils, Florida Panthers និង​ Pittsburgh Penguins។  

នៅក្នុងឆ្នាំ 2026 ព្រឹត្តិការណ៍ NHL Global Series នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល៖ 

  1. ទីក្រុង Helsinki ធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងក្រុម Seattle Kraken ប៉ះជាមួយ Carolina Hurricanes (ថ្ងៃទី 12​ ខែវិច្ឆិកា) និងការប្រកួតរវាង Carolina Hurricanes ប៉ះជាមួយ Seattle Kraken (ថ្ងៃទី 14 ខែវិច្ឆិកា)។
  2. ទីក្រុង Düsseldorf ធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងក្រុម Ottawa Senators ប៉ះជាមួយ Chicago Blackhawks (ថ្ងៃទី 18 ខែធ្នូ) និងការប្រកួតរវាង Chicago Blackhawks ប៉ះជាមួយ Ottawa Senators (ថ្ងៃទី 20 ខែធ្នូ)។   

តើព្រឹត្តិការណ៍ NHL Global Series 2026 នៅប្រទេសហ្វាំងឡង់មានចំណុចពិសេសអ្វីខ្លះ?

ក្រុម Seattle នឹងក្លាយជាក្រុម NHL ទី 27 ដែលបានមកលេងការប្រកួតវគ្គសន្សំពិន្ទុនៅអឺរ៉ុប។ ចំណែកឯក្រុម Carolina វិញ​នឹងត្រឡប់មកទីក្រុង Helsinki សាជាថ្មីបន្ទាប់ពីបាត់មុខអស់រយៈពេល 16 ឆ្នាំ ដោយកាលពីឆ្នាំ 2010 ពួក​គេ​ធ្លាប់​បាន​យកឈ្នះក្រុម Minnesota Wild ពីរដងនៅរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់មួយនេះ។ អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ កីឡាករ Sebastian Aho ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធកណ្តាលជម្រើសទី 1 របស់ក្រុម Carolina ធ្លាប់​បាន​ចូលរួម​ទស្សនា​ការប្រកួតមួយក្នុងចំណោមនោះ កាលលោកទើបតែមានអាយុ 13 ឆ្នាំ។ ក្រុមទាំងពីរក៏មាន​កីឡាករ​សញ្ជាតិ​ហ្វាំងឡង់​ផ្សេងទៀត ដែលកំពុងអន្ទះសាចង់បង្ហាញសមត្ថភាពរបស់ពួកគេនៅចំពោះមុខអ្នកគាំទ្រក្នុងស្រុកផងដែរ។  

ក្រុម Carolina Hurricanes៖ ទម្រង់លេងបច្ចុប្បន្ន

ក្រុមការពារតំណែងជើងឯកពានរង្វាន់ Stanley Cup មួយនេះមានការចាប់ផ្តើមរដូវកាលដ៏លំបាក ដោយ​បាន​បរាជ័យ​ពីរ​ប្រកួត​ដំបូងក្នុងដីខ្លួនឯង។ នៅក្នុងការប្រកួតទីបី ក្រុម Hurricanes បានយកឈ្នះក្រុម Philadelphia នៅ​ក្រៅ​ដី​បាន​តែ​នៅ​ក្នុងម៉ោងបន្ថែមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ជ័យជម្នះនេះបានក្លាយជាកម្លាំងចិត្តដ៏សំខាន់ ដែលជួយ​ឱ្យពួក​គេ​កសាង​កំណត់ត្រាឈ្នះប្រាំមួយប្រកួតជាប់ៗគ្នាក្នុងម៉ោងប្រកួតផ្លូវការ ជាមួយនឹងលទ្ធផលគ្រាប់បាល់សរុប 29-13។  

ចាប់ពីពេលនោះមក ទម្រង់លេងរបស់ក្រុម Carolina ហាក់មានភាពរអាក់រអួលបន្តិច។ ប៉ុន្តែ គិតត្រឹមថ្ងៃទី 29 ខែតុលា ក្រុម​​របស់លោក Rod Brind’Amour នៅតែឈរនៅកំពូលតារាងទាំងក្នុងពូល Eastern Conference និងពូល Metropolitan Division ដោយមាន 22 ពិន្ទុ។ ក្រុម Hurricanes ក៏ឈរនៅលេខរៀងទីបីក្នុងចំណោមក្រុម NHL ទាំង 32 បើគិតលើមធ្យមភាគគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងមួយប្រកួត (3.79)។ ក្លឹបមួយនេះ​គឺជាក្រុមដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការឈ្នះពានរង្វាន់ 2027 Stanley Cup ជាមួយនឹងហាងឆេងភ្នាល់ 7.20។ 

ក្រុម Seattle Kraken៖ ទម្រង់លេងបច្ចុប្បន្ន

ការប្រកួតរបស់ក្រុម Seattle កម្រនឹងធ្វើឱ្យអ្នកគាំទ្រធុញថប់ណាស់ ដោយ​សារ​តែក្រុមនេះលេង​ក្នុង​ទម្រង់​ប្រថុយ​ប្រថាន​ខ្ពស់ ដែលមានពេលខ្លះឈ្នះគេយ៉ាងដាច់ ហើយពេលខ្លះក៏ចាញ់យ៉ាងចាស់ដៃ។ ទោះបី​ជាលទ្ធផល​ហក់​ចុះ​ហក់​ឡើង​បែបនេះក្តី ក៏ក្រុមរបស់លោក Lane Lambert នៅតែរក្សាបានកៅអីលេងវគ្គជម្រុះក្នុងពូល Western Conference ដដែល។​ ក្រុមនេះមិនទាន់មានកីឡាកររកគ្រាប់បាល់ច្បាស់លាស់នៅឡើយទេ ដោយមានកីឡាករផ្សេងគ្នារហូតដល់ទៅ 20​ នាក់ដែលរកបានយ៉ាងហោចណាស់ម្នាក់ 1 ពិន្ទុ ក្នុងចំណោមការប្រកួត 12 លើកដំបូងនៃរដូវកាលនេះ។  

ប្រវត្តិជួបគ្នា

ការជួបគ្នាទាំងពីរលើកក្នុងវគ្គសន្សំពិន្ទុរដូវកាលមុន បាន​បញ្ចប់​ដោយជ័​យ​ជម្នះ​ប្រកៀក​ប្រកិត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​រៀង​ៗ​​ខ្លួនក្នុងម៉ោងប្រកួតផ្លូវការ គឺលទ្ធផល 3-2 នៅទីក្រុង Raleigh និង 2-1 នៅទីក្រុង Seattle។ នៅក្នុងប្រវត្តិជួបគ្នា 10 លើក​ចុងក្រោយ មានតែមួយប្រកួតប៉ុណ្ណោះដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបលើសពី 6.5 គ្រាប់។  

តើក្រុមណាមានប្រៀបជាង?

ហាងឆេងភ្នាល់សម្រាប់ការប្រកួតព្រឹត្តិការណ៍ NHL Global Series នឹងមានបង្ហាញជូននៅពេលកៀកថ្ងៃប្រកួត។ ទោះ​ជា​​​យ៉ាងណា ដោយផ្អែកលើលទ្ធផលថ្មីៗនេះ ក្រុម Carolina ហាក់​ដូច​ជា​មាន​ឱកាស​ខ្ពស់​ជាង​ក្នុង​ការ​ដណ្តើម​ជ័យ​ជម្នះ។  

តាមដានការប្រកួតក្នុងព្រឹត្តិការណ៍ NHL Global Series ទាំងអស់ជាមួយ 1xBet!  

ចូលមើលព័ត៌មានថ្មីៗបន្ថែម