ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ឈ្មោះ សៅ លីឈីង ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និង បទរត់គេចខ្លួន !

ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូង បានសម្រេច បានចោទប្រកាន់ជាផ្លូវការលើជនបង្កឈ្មោះ សៅ លីឈីង ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ ដោយកំណត់បទល្មើសចំនួន ២ គឺបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន។

ព្រះរាជអាជ្ញារង ឆាយ ហុង អ្នកនាំពាក្យ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះ ករណី ជនសង្ស័យ ឈ្មោះ សៅ លីឈីង ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ:  បទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងបទរត់គេចខ្លួន !

ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូង បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនបង្កឈ្មោះ សៅ លីឈីង ពីបទ: បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងបទរត់គេចខ្លួ

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  មាត្រ ៨៥ ស្តីពីបទបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់ ៤លានរៀល។

ចំណែកឯ បទល្មើសបទរត់គេចខ្លួន មាត្រា៥៤៣ នៃ ក្រមកព្រហ្មទណ្ឌ, ជនសង្ស័យ ដែលបានរត់គេចខ្លួន បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ ឬ អ្នកទោសដែលបានរត់គេចខ្លួន ពី ការឃុំខ្លួន  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៤លានរៀល។

បច្ចុប្បន្ន ឈ្មោះ សៅ លីឈីង ត្រូវបានចៅក្រមស៊ើបសួរបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារ នៅរាជធានីភ្នំពេញ ដើម្បី រង់ចាំ សវនាការ តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម