ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យជាមេខ្យល់ និង ពលករខ្មែរ ១១នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ខណៈពួកគេកំពុងរៀបចំលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យជាមេខ្យល់ ដែលត្រូវបានចាប់ខ្លួន មាន ឈ្មោះ ផល ម៉ាន់ ភេទ អាយុធ្យា អាយុ ៤២ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំណែកពលករទាំង ១១នាក់ មានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៤៨ឆ្នាំ និងមានស្រុកកំណើតនៅខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តម៉ាកតូយ៉ូតា កាម៉ារី ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 2A-6728 ចំនួនមួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿង។
បច្ចុប្បន្ននេះ ជនសង្ស័យ និង ពលករទាំង ១១នាក់ ព្រមទាំង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







