សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងឱកាសខួប១ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួច (ហៅម្យ៉ាងទៀត ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ុម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី ក្រសួងការបរទេស នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងស ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមនេះ និងចំពោះការស្វែងរកសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។
កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការអនុវត្តស្មារតីនៃ សេចក្តីថ្លែងការណ៍នេះដោយសុឆន្ទៈ។ ក្នុងន័យនេះ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការដោះ ស្រាយវិវាទព្រំដែន និងការខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយចៀសវាងការ គំរាមកំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពបង្កហេតុណាមួយ។ កម្ពុជាទទួលស្គាល់សារៈសំខាន់នៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ជាយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនដោយសន្តិវិធី ស្របតាមអាណត្តិនៃយន្តការនីមួយៗ ។
ក្នុងការធ្វើការប្រកបដោយការស្ថាបនា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញ ជាមួយភាគីថៃ ដោយមានការគាំទ្រ និងចូលរួមជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិក ព្រមទាំងដៃគូផ្សេងទៀត ជាពិសេស អាស៊ាន និងរាល់សមាជិកនៃសហគមន៍អន្តរជាតិ ដែលយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីធានាបាននូវការ អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ឱ្យបានពេញលេញ និងស្មោះត្រង់ ព្រមទាំងដើម្បី ប្រែក្លាយការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែងឱ្យទៅជាការពិតជាក់ស្តែង សម្រាប់ប្រជាជនកម្ពុជា និងថៃ។
កម្ពុជាសូមសម្តែងនូវការកោតសរសើរចំពោះសហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងអាស៊ាន ព្រមទាំងដៃគូ ផ្សេងទៀត ដែលបានចូលរួមដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការគាំទ្រដល់ការសន្ទនា និងកិច្ចខិតខំ ប្រឹងប្រែងសន្តិភាព។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយភាគីថៃ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹង ទំនុកចិត្តគ្នាទៅវិញទៅមក ការពារប្រជាជនស៊ីវិល សម្រួលដល់ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ជនភៀស សឹក និងលើកកម្ពស់ស្ថិរភាព និងវិបុលភាពនៅតាមបណ្តោយព្រំដែនរួម។រក្សាសិទ្ធដោយ៖សុទ្ធលី







