ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើសគាស់ផ្ទះលួចម៉ូតូ បន្លំជាសមត្ថកិច្ច កាន់អាវុធខុសច្បាប់ និងគាស់ទូមាសតម្លៃជាង ៤០ម៉ឺនដុល្លារ

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើសគាស់ផ្ទះលួចម៉ូតូ បន្លំជាសមត្ថកិច្ច កាន់អាវុធខុសច្បាប់ និងគាស់ទូមាសតម្លៃជាង ៤០ម៉ឺនដុល្លារ។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះមានការសហការជាមួយកម្លាំងជំនាញតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម