ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានក្រុមហ៊ុនដឹកអ្នកដំណើរ វិរៈ ប៊ុនថាំក្រឡាប់ នៅចន្លោះបង្គោលគីឡូម៉ែត្រ ២០៩ និង ២១០ ផ្លូវជាតិលេខ ៧៦ ស្ថិតនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគីរី បណ្ដាលឲ្យអ្នកធ្វើដំណើរចំនួន ៣១នាក់ ស្រី ១២នាក់ រងរបួសធ្ងន់ស្រាល តែមិនមានអ្នកគ្រោះថ្នាក់ដល់ អាយុជីវិតទេ ។
អ្នកធ្វើដំណើរបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក កោះញែក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ៕រក្សាសិទ្ធដោយ៖សុទ្ធលី







