ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនបុរសដែលវាយធ្វើបាបកូនចុងអាយុ១១ឆ្នាំ រហូតរងរបួសធ្ងន់ នៅស្រុករលាប្អៀរ !!

ខេត្តកំពង់ឆ្នាំង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ដែលរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើកូនចុងអាយុ១១ឆ្នាំ បណ្ដាលឱ្យរងរបួស និងត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់តុលាការ, ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» និង «ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។

ជនសង្ស័យ មានឈ្មោះ យន សាន ហៅ ញ៉ ជាឪពុកចុង ខណៈកុមាររងគ្រោះឈ្មោះ សាន ផានិត អាយុ១១ឆ្នាំ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងដង្ខៅ ស្ថិតក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបន្ទាប់មកសមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យបានវាយកុមាររងគ្រោះចំនួន ១២ដៃ និង ធាក់មួយជើង បណ្ដាលឱ្យកុមារដួលផ្ទប់ទៅនឹងដី និងរងរបួសធ្ងន់។

អំពើហិង្សានេះត្រូវបានគេអះអាងថា បានកើតឡើងដោយសារជនសង្ស័យខឹងកុមារយកគោទៅចងទុក រួចដើរទៅកាប់ជន្លេន។

សមត្ថកិច្ចក៏បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាថ្នាំប្រមាណកន្លះលីត្រ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម