ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួយរបស់សហរដ្ឋអាមេរិកកំពុងជួយប្រទេសកម្ពុជាឱ្យបន្តបោះជំហានឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានត្រឹមឆ្នាំ២០៣០

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញផ្សាយព័ត៏មានថា ក្រោមយុទ្ធសាស្ត្រសុខភាពសកល «អាមេរិកជាអាទិភាព» របស់ប្រធានាធិបតី ដូណាល់ ត្រាំ ជំនួយរបស់សហរដ្ឋអាមេរិកកំពុងជួយប្រទេសកម្ពុជាឱ្យបន្តបោះជំហានឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានត្រឹមឆ្នាំ២០៣០ និងកសាងសមត្ថភាពដើម្បីរក្សាបាននូវសមិទ្ធផលទាំងនេះបានដោយខ្លួនឯងនាពេលអនាគត។

ស្ថានទូតអាមេរិកនៅភ្នំពេញ ចូលរួមជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត និងអង្គការ FHI 360 រៀបចំសិក្ខាសាលាមួយ ដើម្បីពង្រឹងការត្រួតពិនិត្យនៅតាមព្រលានយន្តហោះ សម្រាប់អ្នកធ្វើដំណើរដែលធ្វើដំណើរមកពីបណ្តាប្រទេសដែលមានការរាតត្បាតជំងឺគ្រុនចាញ់។ ស្ថានទូតអាមេរិកនៅភ្នំពេញ ក៏បានផ្តល់ជូននូវស្លាយមីក្រូទស្សន៍ សម្រាប់ពិនិត្យជំងឺគ្រុនចាញ់សរុបចំនួន ៧០០ ស្លាយ ដើម្បីជួយដល់បុគ្គលិកមន្ទីរពិសោធន៍កម្ពុជា ក្នុងការបែងចែកប្រភេទមេរោគគ្រុនចាញ់ និងបង្កើនប្រជាប្រិយភាពនៃការវិនិច្ឆ័យរោគឱ្យកាន់តែច្បាស់លាស់។ កម្ពុជាសម្រេចបាននូវការគ្មានការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុក ក្នុងឆ្នាំ២០២៥ និងគ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ ដែលការតាមដានយ៉ាងសកម្មនៅតាមព្រំដែន និងព្រលានយន្តហោះ មានតួនាទីសំខាន់ដើម្បីការពារកុំឱ្យជំងឺនេះកកើតឡើងវិញ។
ជំនួយសុខាភិបាលរបស់យើង កំពុងធានានូវការគាំទ្រដែលមានប្រសិទ្ធភាព និងជាយុទ្ធសាស្ត្រ ដែលលើកកម្ពស់សន្តិសុខសុខភាពសកល និងការពារប្រជាជនអាមេរិកពីជំងឺឆ្លង មុនពេលជំងឺទាំងនោះអាចរាលដាលមកដល់ឆ្នេរនៃប្រទេសរបស់យើង៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម