ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនជាតិឥណ្ឌូណេស៊ី ១២នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!!

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនសង្ស័យទាំង ១២នាក់ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។

ករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីរង់ចាំ ការធ្វើសវនាការ តាមនីតិវិធីតុលាការ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម