ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសិទត្រួតពិនិត្យឡេីងវិញលេីកទី៣​នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម​ ដែលប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ បានថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ​ គ្រាប់បែកចង្កោមប្រភេទ

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៨ខែកញ្ញានេះបានថ្លែងសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា សន្និសិទត្រួតពិនិត្យឡេីងវិញលេីកទី៣​នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម​ ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវកន្លងទៅថ្មីៗនេះ​ បានចេញថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ​ គ្រាប់បែកចង្កោមប្រភេទ​ណានិងទម្រង់ប្រេីប្រាស់បែបណាក៏ដោយ….ត្រូវតែបញ្ឈប់និងត្រូវតែគោរពតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិ​ និងច្បាប់សិទ្ធិមនុស្ស។

ឯកឧត្តមហេង រតនា បានថ្លែងថា ដូចនេះការប្រេីប្រាស់គ្រាប់បែកចង្កោមប្រភេទM42, M46 និងM85 ប្រមាណ៦-៧លានគ្រាប់បែកចង្កោមរបស់ទាហានថៃមកលេីបូរណភាពទឹកដីកម្ពុជា​ វរកងទ័ព/វរនគរបាល​កម្ពុជា ជាពិសេសប៉ះពាល់គោលដៅសុីវិលដោយផ្ទាល់ដោយមានភូមិចំនួន៣៤៩ភូមិ​ (ស្រាវជ្រាវរួចរាល់៣៣៥ភូមិ)​ ផ្ទៃដីរងផលប៉ះពាល់ជិត៣០មុឺនហិកតា​ មានជាង៩មុឺនគ្រួសារ​ស្មេីនឹងប្រជាពលរដ្ឋចំនួនប្រមាណជាង៣៥មុឺននាក់​ ក្នុងនោះក៏រងប៉ះពាល់ធ្ងន់ធ្ងរដល់សាលារៀន​ មន្ទីរពេទ្យ​ មណ្ឌលសុខភាព​ វត្តអារាម​ ដីស្រែចម្ការផ្ទះសំបែងនិងហេដ្ឋារចនាសម្ពន្ធ័រូបវន្តសុីវិលទូទៅ​ នេះជាទង្វេីប្រឆាំងនិងរំលោភបំពានច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ!។ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
Screenshot
Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>