ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូអន្តរជាតិ GX Summit 2026 ដែលរំភើប និងកោតស្ញប់ស្ញែងពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ប្រាសាទបាយ័ននាពេលរាត្រី និងបទពិសោធន៍ទេសចរណ៍ដ៏ល្អមិនអាចបំភ្លេចបាននៅកម្ពុជា បានបង្ហោះរូបថត និងវីដេអូដល់អ្នកតាមដានរបស់ខ្លួន និងប្រជាជនរាប់ពាន់លាននាក់ជុំវិញពិភពលោក

ខេត្តសៀមរាប ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាបើករាត្រីសមោសរដែលរៀបចំក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Bruce Poon Tip សហស្ថានិកក្រុមហ៊ុន G Adventures, ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ សមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញមកពីគ្រប់ទ្វីបនៃពិភពលោក សរុបប្រមាណជាង៦០០រូប នាប្រាសាទបាយ័ន។រាត្រីសមោសរនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Adventures ដោយមានការចូលរួមពីប្រតិភូរបស់ខ្លួនជាប្រតិបត្តិករទេសចរណ៍ពីគ្រប់ទ្វីបនៃពិភពលោក។ ក្នុងព្រឹត្តការណ៍កម្រិតពិភពលោកនេះ កម្ពុជា បានធ្វើការបង្ហាញនូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លូន ព្រមទាំងកត្តាសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសំបូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ ដែលត្រូវបានចាត់ទុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស គោលដៅទេសចរណ៍ដ៏ទាក់ទាញដល់ប្រតិភូអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែងជាមួយក្រុមហ៊ុនទេសចរណ៍ G Adventures ដ៏ធំមួយនេះ និងការកសាងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខឱ្យកាន់តែច្រើនឡើង​។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>