ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការរារាំង និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់

ភ្នំពេញ ៖ សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការរារាំង និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់។នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២៧ខែកញ្ញានេះ។

មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានចូលរួមជាមួយក្រសួងមហាផ្ទៃ ក្នុងការបំផ្លាញផលិតផលថ្នាំជក់ក្លែងក្លាយជាង ៨០០ តោន ដែលត្រូវបានរឹបអូសពីរោងចក្រផលិតខុសច្បាប់។ កិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់ក្នុងការពង្រឹងការអនុវត្តច្បាប់តាមព្រំដែន ការការពារកម្មសិទ្ធិបញ្ញា និងការទប់ស្កាត់ទំនិញដែលបង្កគ្រោះថ្នាក់ និងមិនស្ថិតក្រោមការគ្រប់គ្រង ឱ្យចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក និងទីផ្សារពិភពលោក។

សូមរំលឹកផងដែរថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០ តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវវ័យ។ ការក្លែងបន្លំម៉ាក ស្លាកសញ្ញា និងសំបកវេចខ្ចប់ មិនត្រឹមតែធ្វើឱ្យអ្នកទិញយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈទៀតផង។
បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីដំណោះស្រាយថា ការដោះស្រាយបញ្ហានេះ ត្រូវពឹងផ្អែកលើការបញ្ជាក់ពីម្ចាស់ម៉ាកពិតប្រាកដនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមលក្ខណៈបច្ចេកទេស និងមានមូលដ្ឋានត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ក្នុងការកំណត់ថាផលិតផលណាមួយ ដែលជាបារីក្លែងក្លាយ ឬពិតប្រាកដ។ ធ្វើដូច្នេះ គឺដើម្បីបង្កើនទំនុកចិត្តដល់អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ តាមរយៈយន្តការសមស្រប និងមិនត្រូវផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាពសាធារណៈ និងបរិស្ថាន ដែលពាក់ព័ន្ធនឹងផលិតផលថ្នាំជក់។
ពាក់ព័ន្ធនឹងការដុតបំផ្លាញវត្ថុតាង នៅថ្ងៃនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា នេះជាវិធានការចាត់ចែងវត្ថុតាងជាបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់ ក្រោមការសម្រេចពីស្ថាប័នអយ្យការ ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យយកបារីក្លែងម៉ាកទាំងនោះទៅប្រើប្រាស់ លក់ ចែកចាយ ឬបង្វិលចូលទីផ្សារឡើងវិញឡើយ។ ដោយឡែក ទិន្នន័យ និងបរិមាណវត្ថុតាងទាំងអស់ ត្រូវបានកត់ត្រាក្នុងសំណុំរឿងយ៉ាងត្រឹមត្រូវ ដើម្បីទុកជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ស្ថាប័នតុលាការ ក្នុងការបន្តនីតិវិធីចោទប្រកាន់ និងផ្តន្ទាទោសជនល្មើសតាមច្បាប់។
យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានរិបអូសបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារពាក់ព័ន្ធ រួមមាន បារីក្លែងម៉ាក ចំនួន ៣១ប្រភេទ ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ដែលសុទ្ធសឹងជាទំនិញពាក់ម៉ាកល្បី និងពេញនិយម។ ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាប សំបកវេចខ្ចប់ពាក់ម៉ាកក្លែង និងសម្ភារពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាក នៅទីតាំងរោងចក្រ ដែលបានបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក និងឃ្លាំងស្តុក ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទម្ងន់សរុបប្រមាណ ៨០០តោន។
តាមរបាយការណ៍ដដែល ការដុតបំផ្លាញបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារផលិតប្រមាណ ៨០០តោននេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានសម្ងាត់ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកផ្ទាល់៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>