ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបង្ត្រាបបានហើយជនសង្ស័យ២នាក់ ដែលគាស់ហាង លួចទូរស័ព្ទដៃនឹងiPadប្រមាណ៥៣ គ្រឿង

ភ្នំពេញ ៖ ករណី អំពើលួចមាន ស្ថានទម្ងន់ទោស ដោយ សារការគាស់ទម្លុះ ទម្លាយ (លួចទូរស័ព្ទដៃនឹងiPadប្រមាណ ៥៣ គ្រឿង) បានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលា ម៉ោង ០២:៣០នាទី នៅចំណុចហាងលក់ទូរស័ព្ទ ឈ្មោះ ហ៊ា រ៉ា ផ្ទះលេខ៥៨ ផ្លូវ៦៣ ភូមិ០៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្រាវជ្រាវបង្រ្កាប ករណីខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ :
១-ឈ្មោះ ផាន់នី អុីបញ្ញា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្ន មិនពិត ប្រាកដ ចំណុចឃាត់ខ្លួន: ក្នុងវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤៥នាទី។
២-ឈ្មោះពិន វាសនា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅ បច្ចុប្បន្ន មិនពិតប្រាកដ។
ចំណុចឃាត់ខ្លួន: ក្នុងវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤៥នាទី។
ជនរងគ្រោះឈ្មោះ សែត សួនវិសាល ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅ ផ្ទះលេខ៥៨ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

Screenshot
Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>