ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តអំពាវនាវឲ្យប្រជានេសាទនេសាទត្រីប្រើប្រាស់ឧបករណ៍ស្របច្បាប់

ខេត្តកំពង់ចាម: “តម្រូវការត្រីសម្រាប់ខេត្តកំពង់ចាមមានរហូតដល់៦ម៉ឺនតោនជាងតែផលិតបានជាង៥ម៉ឺនតោនក្នុងនៅខ្វះជាង១ម៉ឺនតោនត្រូវបាននាំចូលមកពីក្រៅខេត្ត។”នេះជាប្រសាសន៍របស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងក្នុងឱកាសប្រលែងកូនត្រីចម្រុះនិងមេពូជត្រីទៅក្នុងបឹងធម្មជាតិទំនប់ជ្រោយចេកក្នុងឃុំទ្រាន ស្រុកកំពង់សៀមដោយធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៧។ជាមួយនោះអាជ្ញាធរខេត្តក៏បានបំផុសឲ្យប្រជានេសាទត្រូវប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ដើម្បីនិរន្តរភាពពូជត្រីសម្រាប់ទ្រទ្រង់ជីវិតមនុស្សនៅលើភពផែនដី។

តំណាងក្រុមហ៊ុនGANZBERGដែលជាអ្នករៀបចំកម្មវិធីនេះបានលើកឡើងថា:
យុទ្ធនាការនេះមិនមែនគ្រាន់តែជាការប្រលែងពូជត្រីមួយលើកឬសកម្មភាពរយៈពេលខ្លីនោះទេ។ប៉ុន្តែនេះជាបេសកកម្មដែលក្រុមហ៊ុនចង់បន្តធ្វើជាប្រចាំដើម្បីចូលរួមការពារថែរក្សានិងបង្កើនធនធានជលផលឱ្យមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននិងទៅអនាគត។មកទល់ពេលនេះក្រុមហ៊ុនបាននាំយកយុទ្ធនាការfish for futureទៅអនុវត្តនៅ១១ទីតាំងរួចមកហើយក្នុងនោះរួមមានដូចជា: សៀមរាប កំពង់ធំកំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កណ្ដាលតាកែវ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរីនិងរាជធានីភ្នំពេញ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា វិធីប្រលែងកូនត្រីចំនួន២០ម៉ឺនកូននេះគឺបានធ្វើឡើងនៅចុងរដូវបិទនេសាទ ហើយរដូវបើកនេសាទនិងឈានមកដល់ ដូច្នេះសូមឱ្យប្រជានេសាទនាំគ្នាបន្តគោរពច្បាប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់និងតាមគោលការណ៍ណែនាំរបស់ក្រសួងកសិកម្ម។ ហើយសូមអរគុណចំពោះក្រុមហ៊ុនហ្គេមស្បើកដែលបានផ្ដួចផ្ដើមរៀបចំគំនិតនេះឡើងជាចំណុចល្អ ដែលទាមទារឲ្យមានការចូលរួមពីដៃគូនានាមិនថាវិស័យរដ្ឋឬឯកជននោះទេ។ហើយបើមានអង្គការណាមួយចង់អភិរក្សធនធានជលផលគឺអាជ្ញាធរខេត្តស្វាគមន៍ជានិច្ច។

ឯកឧត្តមអភិបាលខេត្តបានបន្តថាការជួបជុំដែលធ្វើឡើងនាពេលនេះគឺមានគោលបំណងធំដើម្បីឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះមានការយល់ដឹងបន្ថែមទៀតដោយក្នុងនោះមានពីសារៈសំខាន់របស់ធនធានជលផលធ្វើយ៉ាងណាអាស្រ័យផលឲ្យមាននិរន្តរភាពដែលធ្វើឡើងពីខ្លួនយើងនិងក្រុមគ្រួសារ។ សម្រាប់តម្លៃនៃសេដ្ឋកិច្ចសហគមន៍គឺយកធនធានជលផលទៅលក់នៅលើទីផ្សារសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មានគំនិតមួយត្រូវចូលរួមការពារអភិរក្សនិងអភិវឌ្ឍន៍ប្រលែងកូនត្រីមេពូជត្រី ដើម្បីបង្កើនបរិមាណឱ្យកាន់តែសំបូរឡើងបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាជននៅក្នុងខេត្តកំពង់ចាម។តាមរយៈរបស់មន្ត្រីជំនាញជលផលសហការជាមួយអាជ្ញាធរដែនដីបង្ក្រាបបទល្មើសជលផលពិសេស។នៅតាមភូមិសាស្ត្រនានាជាប់ដងទន្លេមេគង្គក្នុងឆ្នាំ២០២៥ បានធ្វើឲ្យទិន្នផលត្រីមានការកើនឡើងប្រមាណ១៧០០តោនហើយនៅឆ្នាំ២០២៦ នេះសកម្មភាពនៃការចុះបង្ក្រាបគឺមានសន្ទុះគួរឱ្យកត់សំគាល់សង្ឃឹមថាទិន្នផលត្រីនិងកើនឡើងបន្ថែមទៀតរួមផ្សំនឹងការចិញ្ចឹមត្រីវារីវប្បកម្មតាមលក្ខណៈបច្ចេកទេសនិងធ្វើឲ្យត្រីមិនខ្វះមិននាំចូលពីក្រោយខេត្តទៀតឡើយ។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>