ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនសង្ស័យដែលរៀបចំនូវគម្រោងប៉ុនប៉ងលួច និងធ្លាប់បាន ធ្វើសកម្មភាពលួចយកម៉ូតូ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រេីប្រាស់អាវុធខ្លី និងជាមុខសញ្ញាមានដីបង្គាប់អោយចាប់ខ្លួន

ក្រោមបទបញ្ជាដ៏មុឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្នុងពេលបំពេញបេសកកម្ម ដោយសង្ស័យជាមុខសញ្ញា ប៉ុនប៉ងលួច និងធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយប្រេីប្រាស់អាវុធ និងជាមុខសញ្ញាមានដីបង្គាប់អោយចាប់ខ្លួន ពាក់ព័ន្ធបទល្មេីសលួច កន្លងមក។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ បានអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បន្ដការខិតខំលើកិច្ចការពារ រក្សានូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។

ស្របពេលនោះដែរ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកព្រៃឈរ ក៏ប្រទះឃើញជនសង្ស័យ ជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រេីប្រាស់អាវុធ លួចយក ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម និងជាមុខសញ្ញាមានដីកាបង្គាប់អោយចាប់ខ្លួន ក្នុងពេលកម្លាំងជំនាញបំពេញប្រតិបត្តិការ ល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាន ក្នុងនោះ ស្រុកចំការលើ ចំនួន២នាក់ និងស្រុកព្រៃឈរចំនួន ១នាក់ ។

ក្រោយការសាកសួររួច ជនសង្ស័យទាំង៣នាក់ បានសារភាពថាខ្លួនពិតជាបានរៀបចំនូវគម្រោងប៉ុនប៉ងលួច និងធ្លាប់បាន ធ្វើសកម្មភាពលួចយកម៉ូតូ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពិតប្រាកដមែន ។

ដោយអនុវត្តតាមបទបញ្ជាដ៏មុឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងមានការសម្របសម្រួលពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្ដនីតិវិធីស្រាវជ្រាវស៊ើបអង្កេត និងកសាងសំណុំបញ្ជូនទៅ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សមកសមត្ថកិច្ច បើមានការសង្ស័យថា មានការប៉ុនប៉ងធ្វើសកម្មភាព បង្កជាបទល្មើសណាមួយក្នុងមូលដ្ឋាន ។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្ន ត្រូវថែរក្សាទុកដាក់ និងការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវ ផងដែរ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>